ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​៣៩​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​៤៨​នាក់​ជាសះស្បើយ​

75

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​៣៩​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​៤៨​នាក់​បានជា​សះស្បើយ​។​

​ក្រសួង​បន្តថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​៣៩​នាក់ មាន​ជនជាតិខ្មែរ​ចំនួន​២៨​នាក់ ជនជាតិ​ចិន ៧​នាក់​, ជនជាតិ​វៀតណាម ៣​នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និង​បាត់ដំបង​។​

​ចំណែក​អ្នកជា​សះស្បើយ​ទាំង​៤៨​នាក់​វិញ​មាន​៖ មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក និង​បានអនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១១៦៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៥៩៧​នាក់ និង​អ្នកជំងឺ​៥៦៥​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

អត្ថបទដែលជាប់ទាក់ទង