គំនិតឡឺកឺ ៖ វាចាជនពាល
ភ្នំពេញ៖ជនពាលមិនមែនមានន័យថាជននោះលាបពណ៌ពពាលនោះទេតែជាជនដែលចូលចិត្តធ្វើអ្វីប្រឆាំងជាមួយនឹងចរន្តដែលជួយជាតិ ជួយប្រជាជនឲ្យមានការរីកចម្រើនធូរធារ ។
សម័យកូវីដ ១៩មនុស្សម៉ាប្រទេសមានការព្រួយបារម្ភមានការភ័យខ្លាចតែសម្រាប់មនុស្សពាលគេបែរជាយករឿងនេះមកត្រូល
លេងសើចដោយគ្មានការខ្មាសអៀនខ្លួនឯងបន្តិចសោះឡើយ។ធ្វើបែបនេះមានន័យថាប្រមាទមនុស្សមួយនគរហើយវើយមិនមែនជារឿងសម្រាប់លេងសើចសប្បាយទេ ។
ប្រយ័ត្នតែច្បាប់ឆ្លងផុតព្រឹទ្ធសភា និងឆ្លងផុតពីការឡាយព្រះហស្ថលេខាដែលដែលលើកយកបញ្ហានេះមកលេងសើចច្បាស់ជា
ត្រូវទទួលការពិន័យ និង ចាប់ពន្ធនាគារទៅតាមទំហំនៃកំហុសរបស់ខ្លួនហើយ ។ចាំព្រឹទ្ធសភានឹងធ្វើការប្រជុំដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
ចាំមើលអ្នកដែលមានថ្លើមដុះរោមឬអ្នករពឹសមាត់ដោយសារតែលេបប្រមាត់ខ្លានោះក្លាហានក្នុងការយកបញ្ហាធ្ងន់ធ្ងររបស់ប្រទេស
ជាតិទៅលេងសើចទៀតឬទេ ? និយាយបែបនេះគេហៅថាជនពាលហើយ ។ចុះក្លាហានបែបនេះកាលពីសម័យប៉ុល ពតនៅទីណាទៅហ្នមិនព្រមមកចំអកឲ្យខ្មែរក្រហមផង ។
ជាខ្មែរដូចគ្នាមិនចង់ឃើញខ្មែរជាប់គុកទេ ហើយក៏មិនចង់ឃើញខ្មែរប្រមាទមាក់ងាយខ្មែរគ្នាឯងដែរ ។មកដល់សម័យនេះហើយចរឹកជាជនពាលគួរតែបញ្ចប់ទៅ ។ការលាបពណ៌គ្នាមិនមែនជាវប្បធម៌ខ្មែរនាយុគសម័យនេះទេវាជារឿងអតីតកាល សម័យនេះគឺជាសម័យ
រួមគ្នាកសាងជាតិ ។
បើពូកែរ៉េប ពូកែត្រូលបបួលគ្នាទៅលេងជាមួយឆាវ ៗក្នុងរឿងសាមកុកទៅព្រោះមានគេយកទៅត្រូលលេងហើយស្ដាប់ទៅដូចជា
ធូរចិត្តគ្រាន់បើជាងអាត្រូលហើយទៅគោះទ្វារគុកនោះ ៕