ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សីបាន និងកំពុងយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ

209

ភ្នំពេញ ក្រោយពីមានការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះគណៈកម្មការផ្សារអូរឬស្សីបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីយ៉ាងម៉ឺងម៉ាត់បំផុត

   ប្រធានគណៈកម្មការផ្សារអូរឬស្សី លោកហ៊ត វ៉ាន់ធីខណៈចុះណែនាំនិងចែកម៉ាសជូនប្រជាពលរដ្ឋនិងអាជីវករក្នុងផ្សារអូឬស្សីនៅព្រឹកថ្ងៃទី១១ មិនានេះបានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ គណៈកម្មការផ្សារអូឬស្សី បានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជា ការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារក្នុង១ខែម្តង ដាក់អាកុលលាងដៃ រក្សាគម្លាតសុវត្ថិភាព ឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដStopCovidចំនួន១២គោលដៅ នៅតាមច្រកសំខាន់ៗនៃផ្សារអូឬស្សី

  លោកបញ្ជាក់ផងដែរថា ចំពោះការស្កេន QR Code “ទប់ស្កាត់ដូវីដ Stop Covid”មិនបានលទ្ធផលយើងឲ្យពួកគាត់ដាក់លេខទូរស័ព្ទ អាសយដ្ឋាន កត់ត្រាចូលសៀវភៅ ដើម្បីយើងងាយស្រួលក្នុងការរុករកគាត់ខណៈដែលមានបញ្ហាអ្វីកើតឡើង ពាក់ព័ន្ធនឹងជំងឺកូវី១៩នេះ

  លោកបន្តទៀតថា គណៈកម្មការផ្សារ បានយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនធ្វើយ៉ាងណាយើងរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះអោយបានជោគជ័យ៕

 

អត្ថបទដែលជាប់ទាក់ទង