ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​អប់រំ សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្ដោះអាសន្ន​ទូទាំង​ខេត្តព្រៃវែង​

88

 

​ខេត្តព្រៃវែង​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន​នៅ​ទូទាំង​ខេត្តព្រៃវែង​។​

ដោយសារ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ នៅ​ខេត្តព្រៃវែង និង​ដើម្បី​ចៀសវាង ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ព្រមទាំង​យោងតាម​អនុ សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន នៅ​ទូទាំង​ខេត្តព្រៃវែង ចាប់ពី​ថ្ងៃ ជូនដំណឹង​នេះ​តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋ​
​បាល​ក្រុង ស្រុក គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង