ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លួច​បើក​ខារ៉ាអូខេ ៣​ទីតាំង កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស ស្ត្រី​បាន​ចំនួន​៥៧​នាក់​, មេការ​ប្រឈម​នឹងមាន​ទោសទណ្ឌ​

55

 

​ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​គ​ណះ​បញ្ជាក​ការឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​ទីតាំង​លួច​បើក​ខារ៉ាអូខេ ដែល​ផ្គើន​នឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច ចំណុះ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ចុះបង្ក្រាប​ចំនួន​៣​ទីតាំង​កាលពី​យប់​ថ្ងៃទី​១០​មីនា កម្លាំង​មាន​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន​បុរស ស្ត្រី​បាន​ចំនួន​៥៧​នាក់ បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ។​

​លោក ហួត ហៃ​អភិបាលរង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មិនា​នេះ​ថា​៖ អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈ​ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បុរស និង​នារី​ទាំង​៥៧​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​លោក​បញ្ជាក់ថា​៖ ក្នុង​ចំនួន​៥៧​នាក់​នេះ យើង​បាន​ឃាត់ខ្លួន​នៅ​ភោជនីយដ្ឋាន​ANGEl លួច​បើក​ខារ៉ាអូខេ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១១ ប្លុក​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា ចំនួន​២២​នាក់ ហើយ​ក្នុង​ចំនួន​នេះ​មាន មេការ​៣​នាក់​។ នៅ​ភោជនីយដ្ឋាន អាត់​ជួង ដែល​ស្ថិត​នៅក្បែរ​ស្តុ​ប​លូរ​ប្រាំ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​ដែលជា​ហាង​លួចលាក់​បើក​ខារ៉ាអូខេ​ដែរនោះ ឃាត់ខ្លួន​បាន​ប្រុស ស្រី​ចំនួន​៣៥​នាក់ មេការ​ចំនួន​៣​នាក់​និង​ទី​៣​នៅ​បារ​បារាំង​មួយ​ទីតាំង​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​

​លោក​បញ្ជាក់ទៀតថា​៖ នៅ​ព្រឹក​ថ្ងៃទី​១១ មីនា​នេះ​កម្លាំង​មាន​សមត្ថកិច្ច​បានធ្វើកា​រសាក​សួរ​និង​ធ្វើតេស្ត​ទឹកនោម ដើម្បី​រកសារ​ធាតុ​ញៀន ហើយ​ក៏បាន​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយចំនួន​ផងដែរ​។ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន កម្លាំង​មាន​សមត្ថកិច្ច​នឹង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​បន្សាប​គ្រឿងញៀន ។ ចំពោះ​នារី​បម្រើ​នៅក្នុង​ខារ៉ាអូខេ យើង​បានធ្វើ​កិច្ចសន្យា​អប់រំ ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ នឹង​តម្រូវឱ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។ ដោយឡែក​ចំពោះ​មេការ​ទាំង​៦​នាក់ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ទោស​ទៅតាម​ច្បាប់​។​

​លោក​ហួត ហៃ បាន​បន្តទៀតថា​៖ តាម​ការណែនាំ​របស់លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គឺ​បានដាក់​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤ ពង្រឹង​ឡើងវិញ​ធ្វើយ៉ាងណា ទប់ស្កាត់​ឲ្យ​បាន នូវ​ការលួចបើក​ខារ៉ាអូខេ​បំពាន​ទៅនឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ ៕

អត្ថបទដែលជាប់ទាក់ទង