ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​មុខសញ្ញា​ឆបោក ​និង​ក្លែង​ឯកសារ​សាធារណៈ (​រើស​ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​)

54

 

​ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឈើ​តុំ នៃ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ែន ទុង ស្នងការ​ង​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​មុខសញ្ញា​ឆបោក​និង​ក្លែង​ឯកសារ​សាធារណៈ (​រើស​ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​) ម្នាក់ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​ចំណុច ហាង​បាយ​ចិន​(​ដងស្ទឹង​បំ​ណ​ក់​) ស្ថិ​នៅ​ភូមិ​ទួល​ត្បែង ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការឃាត់​ជនសង្ស័យ​ខាងលើនេះ យោងតាម​បទបញ្ជា​របស់​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ​មុំ អស្សនី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ផ្ទះ​លេខ​២៧ ផ្លូវ​២០១១ ភូមិ​ខ្មែរលើ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ​។

​លោក​អធិការ​បាន​បន្តថា ជននេះ​បានធ្វើ​សកម្មភាព​ដើរ​ឆបោក​គេ ដោយ​ថា​រើស​ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ក្នុង មួយ​នាក់​យក​១២,០០០​ដុល្លារ បើ​យក​មុន​តែ ៣,៥០០​ដុល្លារ​ទេ ដោយ​ជនសង្ស័យ​បាន​ក្លែង​ឯកសារ​ហត្ថលេខា និង​ត្រា​សម្ដេច​ក្រឡាហោម ស ខេង និង​តាងនាម​ខ្លួន​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ថែម​ទៀតផង ។​

​លោក​អធិការ​បាន​បន្តថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕

អត្ថបទដែលជាប់ទាក់ទង