ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​២​នាក់​ ជាប់អន្ទាក់​ប៉ូលិស​កៀនស្វាយ ​ក្រោយ​ទិញ​ថ្នាំញៀន ​នៅ​ម្ដុំ​ក្ដាន់​២​មក​លក់​នៅ​កៀនស្វាយ​

55

 

​កណ្ដាល​៖​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ព្រុំ សំណាង បានអោយដឹងថា ករណី​ជួញដូរ នឹង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ​២០២១​នៅ​ចំណុច ផ្ទះសំណាក់​ស្នាមញញឹម​ថ្មី ក្នុងភូមិ ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

ជនសង្ស័យ​ចំនួន ០២ នាក់ ប្រុស​(​ឃាត់ខ្លួន​)
១/ ឈ្មោះ យ៉ែម រត​នះ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ (​ខ្មែរ​) មុខរបរ​មិ​ពិត មាន​ទីលំនៅ ភូមិ កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)
២/ ឈ្មោះ ពៅ កក្កដា (​ហៅ​ក​យ​) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ (​ខ្មែរ​) មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)

​វត្ថុតាង​ចាប់យក​រួមមាន​:
១/ ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣ កញ្ចប់ ធំ ០២ កញ្ចប់ . តូច ០១​កញ្ចប់​
២/ ទូរ​សព្ទ័​ដៃ ០១ គ្រឿង ម៉ាក Samsung ពណ៌​ស​(​លេខ​០៧០៧៥១៦៤៣)
៣/ សម្ភា​រះ​វេច​ខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន ។​

លោក​អធិការ​បន្តទៀតថា​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ដោយ​ទទួលបាន​ពត៌មាន​តាម​រយ​ទូរ​សព្ទ័​ពី​ម្ចាស់​ផ្ទះសំណាក់​ស្នាមញញឹម​ថ្មី បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មានមុខ​សញ្ញា​ចំនួន​០២ នាក់​ភេទ​ប្រុស​គួរអោយ​សង្ស័យ​(​ប្រើប្រាស់​គ្រឿងញៀន​) បានមក​ជួល​បន្ទប់​លេខ ១០​ដេក ក្រោយពី​ទទួលបាន​ពត៌មាន​ភ្លាម​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហ​ការណ៍​ជាមួយ​កំលាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក បាន​ចុះ​ទៅដល់​ចំនុច​ផ្ទះសំណាក់​ខាងលើ បន្ទប់​លេខ​១០ ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់​ខាងលើ នឹង​ដកហូត វត្ថុតាង ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់ (​ធំ​០២​កញ្ចប់ តូច​០១​កញ្ចប់​) នឹង​សម្ភា​រះ​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត រួច​កម្លាំង​សម​ត្ត​កិច្ច​ក៍បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ រួមទាំង វត្ថុតាង យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ដើម្បី​សួរនាំ ។​

នៅ​ចំពោះមុខ​ស​ត្ថ​កិច្ច​ប៉ូលិស​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ខាងលើ​ពិតជា​របស់ខ្លួន​ប្រាកដ​មែន ដែល​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ស្រី​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) នៅ​ម្តុំ​ក្តាន់​ពីរ ក្រុងភ្នំពេញ ដើម្បី​យកមក​វេច​ខ្ចប់ ជា​កញ្ចប់​តូចៗ ចែកចាយ​បន្ត ។​

ក្រោយពី​សួរនាំ​រួច កម្លាំង​សម​ត្ត​កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ០២​នាក់ រួម​នឹង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង