ក្រសួងសុខាភិបាល សូមប្រកាសផ្អាក ជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នកដែលមកចាក់លេីកទី១ (ដូសទី១)
ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពី ការផ្អាកចាក់វ៉ាក់សាំងកូវីដ ១៩ ឈ្មោះស៊ីណូហ្វាម (“Sinopharm, Beijing institute of Biological Products”) សម្រាប់អ្នកចាក់លើកទី១។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ដោយសារបច្ចុប្បន្ននេះ វាក់សាំងកូវីដ-១៩ (Sinopharm, Bejng Insitute of Biological Producs) ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួង មានភាពចាំបាច់ដែលត្រូវ រក្សាទុកនូវវ៉ាក់សាំងក្នុងចំនួនសម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួនដែលពួកគាត់បានចាក់លើកទី១រួចហើយនោះ ក្រសួងសុខាភិបាល សូមប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នកដែលចាក់លើកទី១ (ដូសទី១) តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះជាធម្មតាសម្រាប់បុគ្គលដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាន នេះតទៅ។
សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុមអាយុ ពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី២ សូមអញ្ជើញមកកាន់ទីតាំងកន្លែងដែលខ្លួនបានចាក់លើកទី១ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែងដោយគណៈគ្រប់គ្រង មន្ទីរពេទ្យរដ្ឋនៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នាដែលធ្វើឲ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូរី-១៩៕
ក្រសួង សូមជូនដំណឹងពីការផ្អាកការចាក់វ៉ាក់សាំងខាងលើនេះ នៅតាមទីតាំង និងតាមកាលបរិច្ឆេទដូចខាងក្រោម៖