ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង​ខេត្ត​នាំយក​សម្ភារៈ​ថវិកា ជូន​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល និង​ពង្រឹង​ការងារ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​១៩ ក្នុងស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្តាល​

62

 

​កណ្ដាល​៖​នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល រួមជាមួយ​លោកស្រី​ប្រធាន​មន្ទីរ បាន​នាំយក​សម្ភារៈប្រើប្រាស់​១​ចំនួន​ធំ រួម​និង​ថវិកា ៤​លាន​រៀល ជូន​ដល់​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល និង​បាន​ចុះ​ពង្រឹង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ នៅក្នុង​ស្រុក​ខ្សាច់កណ្តាល និង​ស្រុក​ល្វាឯម​។​

ក្នុងឱកាស​នោះ​លោក​អភិបាលរង​ខេត្តកណ្ដាល​ក៏បាន​រំលឹក​ដល់​អាជ្ញាធរ​ឃុំ និង​ស្រុក​បន្ត​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ប្រជាពលរដ្ឋ​ធម្មតា​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​គឺ​ពាក់​ម៉ាស លាងដៃ​និង​អាកុល សាប៊ូ ជែក​ឱ្យបាន​ជាប់​ជាប្រចាំ​ដើម្បី​ជាស​ផុតពី​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង