ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ចំរុះ បើក​ប្រតិបត្តិ​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយក្រុម​ចំនួន ១៣​នាក់ ករណី​កាប់​មកលើ​ក្មេង​មួយក្រុម​ទៀត​

128

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល ខណ្ឌ​៧​មករា បានធ្វើការ​ស្រា​ជ្រាវ និង​ឃាត់​ក្មេង​ទំនើង​មួយក្រុម​ចំនួន ១៣​នាក់ ករណី​ក្មេង​ទំនើង​មក​កាប់​មកលើ​ក្មេង​មួយក្រុម​ទៀត នៅ​ចំណុច​ខាងក្រោយ​សាលារៀន​បាក់​ទូក​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២១:៤៥​នាទី នៅ​ចំណុច​ខាងក្រោយ​លីកាដូរ ផ្លូវ​៩៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន មាន​ក្មេង​ទំនើង​មក​កាប់​មកលើ​ក្មេង​មួយក្រុម​ទៀត​។​

​វត្ថុតាង​ចាប់យក ៖ កាំបិត​បុ័ងតោ​ចំនួន ២, ដាវ​ចំនួន ១​ដើម​។​

​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​១៣​នាក់​ខាងលើ នៅ​ថ្ងៃទី​១១ ខែមីនា​នេះ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង