រថយន្តស្ទូចបុកជាមួយរថយន្តដឹកប្រេង របួសតៃកុងទាំងសងខាង
កណ្ដាល ៖ បុរសម្នាក់បានបើករថយន្តស្ទូចមួយគ្រឿង ក្នុងលឿនលឿនវ៉ាជែងជ្រុលទៅបុករថយន្តដឹកប្រេងចំពីមុខពេញទំហឹង បណ្តាលឲ្យគៀបតៃកុងរថយន្តជាប់ទាំងសងខាងនៅក្នុងការប៊ីន សំណាងបានប្រជាពលរដ្ឋជួយគាស់ យកចេញដឹកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ទី១១ខែមីនាឆ្នាំ២០២១ ចំណុចជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ នៅភូមិចុងមង្គល់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តម៉ាកហ៊ីយ៉ាដាយ ប្រភេទស្ទូចក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ3G 7667 បើកបុរសម្នាក់រួមដំណើរនិងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន វ៉ាជែងបានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវម្ខាង ជ្រុលទៅបុករថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមិច ពាក់ផ្លាកលេខភ្នំពេញ3A 9627 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ដូចគ្នាបញ្ច្រាសទិសពីកើតទៅលិចចំពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តគៀបជាប់គ្នា រីឯតៃកុងរថយន្តទាំងសងខាងត្រូវបានសមត្ថកិច្ចនិងប្រជាពរដ្ឋ ជួយគាស់ចេញពីក្នុងកាប៊ីនរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខដូចគ្នាស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ស្រុកអង្គស្នួល ចុះមកដល់វាស់វែងស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានខេត្តកណ្តាល រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕