ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន២នាក់ ស្មើនឹង០២ទីតាំងក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

68

 

ភ្នំពេញ៖នៅរំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១មានព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹនៅព្រឹកថ្ងៃទី១២មីនានេះថា៖ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ទី១-ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទប្រុស អាយុ៤៥ឆ្នាំ មានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់) ។២-ទីតាំងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទ ប្រុស អាយុ៤៥ឆ្នាំ ទីតាំងទាំងពីរខាងលើ មានអ្នកពាក់ព័ន្ធ ០៥ នាក់។ បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។
ចំណែកអ្នកដែលពាក់ព័ន្ធទាំង០៥នាក់ខាងលើ ត្រូវបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង