លោកជំទាវ ឱ វណ្ណឌីន ច្រានចោលចំពោះព័ត៌មានករណីអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានស្លាប់
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី១២មីនានេះ បានច្រានចោលចំពោះព័ត៌មានករណីអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានស្លាប់ ដែលព័ត៌មាននេះជាព័ត៌មានមិនពិតទេ។ មិនពិតទេណា។ គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកជំទាវ បញ្ជាក់ថា គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡេីយទេ។
លោកជំទាវ ក៏សុំកុំបន្តចែកចាយព័ត៍មានមិនពិតនេះ។ បើតាមសារសំឡេង បានលើកឡើងថា គ្រូពេទ្យម្នាក់នៅអ្នកលឿងបានស្លាប់ហើយ ហើយកូនប្រសាគាត់ដែលធ្វើការយោធា ក៏កើតជំងឺកូវីដនេះដែរ ហើយបានចម្លងទៅមនុស្ស៩នាក់ផ្សេងទៀត៕