ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ស្រុក​បរសេដ្ឋ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​០៦​នាក់ ប្រគល់ជូន​មន្ទីរ​សុខាភិបាល ដើរ​រហេតរហូត​ក្នុង​មូលដ្ឋាន​

48

 

​កំពង់ស្ពឺ​៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរសេដ្ឋ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ០៦​នាក់ ដែល​បាន​ដើរ​រហេតរហូត​នៅក្នុង​មូលដ្ឋាន រួច​ប្រគល់​ខ្លួន​ប្រគល់ជូន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ដើម្បី​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ​។​

​ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​ប្រាំមួយ​នាក់ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ចំណុច ភូមិ​ថ្មី​ខាងត្បូង ឃុំ​ទួល​អំពិល នៃ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ចំពោះ​ការឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​០៦​នាក់ ខាង​ខាងលើ​ដោយ​ពួកគាត់​លួច​ចេញ​ដើរ​ក្នុង​អូរ​ត្រង់ចំណុច ភូមិ​ថ្មី​ខាងត្បូង ឃុំ​ទួល​អំពិល នៃ​ស្រុក​បរសេដ្ឋ​ផ្តេសផ្តាស​ហើយ​ត្រូវបាន​ប្រជា​ការពារ​ប្រទះឃើញ​និង​ង​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ដើម្បី​សាកសួរ​។​

​បន្ទាប់ពី​កម្លាំង​នគរបាល​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​ស្រុក​ពេលនេះ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​បាន​នឹង​កំពុង​ទៅយក​សំណាក និង​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ កម្ពុជា​-​កូរ៉េ​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​យ៉ាងទទូច ដល់​គ្រប់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ជាតិ​សាសន៍ សូមមេត្តា​កុំ​ធ្វើ​ទង្វើ​ដែលនាំអោយ​អន្តរាយ​ដល់​សង្គម ដល់​ប្រទេស​ដល់​គ្រួសារ និង ដល់​ខ្លួនឯង​។​

​លោក វ៉ី សំណាង ក៏បាន​ក្រើ​ប​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ្លេច​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​បង្ការ និង ទប់ស្កាត់​នៃ​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​ខូ​វីដ​-១៩ «​បី​ការពារ និង​បី​កុំ​» ៕​

អត្ថបទដែលជាប់ទាក់ទង