ចោរលួចម៉ូតូម៉ាកQ Bix ទៅលាក់ក្នុងបន្ទប់ជួល តាមរយៈមានបំពាក់ប្រព័ន្ធGPS
ភ្នំពេញ ៖ នៅវេលាម៉ោង៣និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះមានឈ្មោះ សុខ ពេជ្រសំអុល ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
ពាក់ព័ន្ធករណីបាត់ម៉ូតូម៉ាកQ Bix ពណ៌ក្រហមលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1IJ-3389 បាត់នៅម្តុំស្ពានដែក ពេលឆែកGPSឃើញថាចេញសញ្ញានៅម្តុំភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញក៏បានសហការជាមួយជនរងគ្រោះ លោកមេភូមិ និង ម្ចាស់ផ្ទះជួល ឆែកឆេរបន្ទប់ជួលលេខ៥១ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ។
វត្ថុតាងរួមមាន៖ -ម៉ូតូម៉ាក Q Bix មួយគ្រឿងរបស់ជនរងគ្រោះ -កូនសោ+ញញួរ និង ឯកសារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខជនសង្ស័យបន្តទៀត ចំណែកម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញ៕