ក្តីសង្ឃឹមក្នុងអាស៊ានៈ សាំងហ្គាពួរនឹងបើក ព្រំដែនប្រទេសនៅដំណាច់ឆ្នាំនេះ
បរទេស៖ លោកLee Hsien Loongនាយករដ្ឋមន្រ្តីនៃសាំងហ្គាពួរបានផ្តល់បទសំភាសន៍ជាមួយBBCផ្សាយកាលពីថ្ងៃអាទិត្យ(១៤មីនា)ដោយបង្ហាញនូវក្តីសង្ឃឹម ថា«សាំងហ្គាពួរអាចនឹងបើកព្រំដែនប្រទេសបាននៅក្នុងដំណាច់ឆ្នាំនេះ បន្ទាប់ពីបណ្តាប្រទេសជាមិត្ត បានកំពុងជម្រុញការចាក់វ៉ាក់សាំងការពារជំងឹកូវីដ ដើម្បីគ្រប់គ្រងការរាតត្បាត»។
លោកមានប្រសាសន៍ថា«លោកសង្ឃឹមថាបណ្តាប្រទេសជាមិត្ត នឹងមានប្រជាជនបានចាក់វ៉ាក់សាំងច្រើនគ្នានៅចុងឆ្នាំនេះ ដែលនាំអោយមាននូវការទុកចិត្តកើតឡើង ដើម្បីយើងអាចអភិវឌ្ឍន៍ប្រព័ន្ធបើកទូលាយព្រំដែនប្រទេស ដើម្បីការធ្វើដំណើរដោយសុវត្ថិភាពឡើងវិញម្តងទៀត»៕