ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាក​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាស ជា​បណ្តោះអាសន្ន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​

32

 

​ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នា​ជា​បណ្តោះអាសន្ន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

​រដ្ឋបាល​ខេត្តកំពត បាន​ជម្រាប​មក លោក លោកស្រី​អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក លោក លោកស្រី​បេ​ឃុំ​-​ចៅសង្កាត់ ស្តីពី​ការផ្អាក​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នានា ជា បណ្តោះអាសន្ន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

​យោង ស្ថានភាព នៃ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ រដ្ឋបាល​ខេត្តកំពត សូម​ជម្រាបជូន​លោក លោកស្រី​អភិបាល នៃ​គណៈ​អភិបាលក្រុង -​ស្រុក លោក លោកស្រី​មេឃុំ​-​ចៅសង្កាត់ ជ្រាបថា​៖ ដោយ​ស្ថានភាព នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តកំពត បាន​សង្កេតឃើញថា​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច នៅតែ​បន្ត​រៀប​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នានា ដែលមាន​ការ ប្រមូលផ្តុំ​មនុស្ស​ជាច្រើន និង​ពិធី​ផ្សេងៗ​ទៀត គួបផ្សំ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែមាន​ការ ធ្វេសប្រហែស មិនបាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ និង​វិធានការ​ទប់ស្កាត់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​វិធានការ -៣​កុំ និង ៣​ការពារ ។ កត្តា​ទាំងនេះ​បាន​បង្ក​ជា​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង និង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​ដើម្បី​បង្កលក្ខណៈ​ដល់​មន្ត្រី​ជំនាញ បន្ត​ការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ដែលមាន​ហានិភ័យ​ខ្ពស់ និង​ដើម្បី​កាត់ផ្តាច់​នូវ​ខ្សែចម្លង​ចូលក្នុង​សហគមន៍​។ រដ្ឋបាល​ខេត្តកំពត សូម​ធ្វើ​ការណែនាំ​ដល់​លោក លោកស្រី​អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក លោក លោកស្រី​មេឃុំ -​ចៅសង្កាត់ ដូចខាងក្រោម ៖

១. ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការអនុញ្ញាត​ច្បាប់​សម្រាប់​រៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង ការជួបជុំ​បែប​សាសនា​នានា​ក្នុង​រូបភាព​ប្រមូលផ្តុំ​មនុស្ស​ច្រើន ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​

២. ត្រូវធ្វើ​ការអប់រំ​ណែនាំ​ម្ចាស់​ពិធី ដែល​បាន​ស្នើសុំ​រួច​ឲ្យ​គាត់​លើក​ពេល ឬ​ផ្លាក​ពិធី​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ក្នុង​រយៈពេល ២​សប្តាហ៍​សិន​។

៣. លិខិត​រដ្ឋបាលខេត្ត ដែល​ចេញ​នាពេលនេះ មិនមាន​ប្រតិសកម្ម​ជាមួយ​លិខិតអនុញ្ញាត​របស់​រដ្ឋបាល​ក្រុង -​ស្រុក ឃុំ​-​សង្កាត់ ដែល​បានអនុញ្ញាត​រួចហើយ​នោះទេ តែ​ត្រូវ​ណែនាំ​ឲ្យ​កាត់បន្ថយ​ភ្ញៀវ​ចូលរួម ជា​អប្បបរមា និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពិសេស​ត្រូវ​រៀបចំ​តុ​អាហារ​មិន​ឲ្យ​លើសពី ៥​នាក់​(​ប្រាំ​នាក់​) ក្នុង​មួយ​តុ​។​

៤. ក្នុងករណី​ដែល​ម្ចាស់​ពិធី​មិន​ចូលរួម​សហការ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល នៅតែ​បន្ត​រៀបចំ​ពិធី​ដោយ​ពុំមាន​ការអនុញ្ញាត និង​មិន​គោរព​តាម​វិធានការ​អនាម័យ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ក្រុង -​ស្រុក ត្រូវ​ចុះ​បិទ ឬ​ផ្អាក​ពិធី នៃ​ការជួប​ជុំនោះ​ជាបន្ទាន់​។​

៥. ត្រូវមាន​វិធានការ​ច្បាប់​ដែលមាន​ជា​ធរមាន ចំពោះ​ជន​ណា​ដែល​បំពាន​ការណែនាំ និង​មិន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

៦. ក្នុងករណី​ការផ្អាក​ជា​បណ្តោះអាសន្ន​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ បែប​សាសនា​នានា ជា​បណ្តោះអាសន្ន​រយៈពេល ២​សប្តាហ៍​នេះ ប្រសិនបើ​ព្រឹត្តិការណ៍​សហ​តមន៍​២០​កុម្ភៈ នៅតែ​បន្ត​កើនឡើង​នោះ គឺ​ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​បន្ថែមទៀត​រហូតដល់​រដ្ឋបាលខេត្ត ចេញ​នូវ​សេចក្តីជូនដំណឹង​ឲ្យ​ដំណើរការ​ពិធី​ឡើងវិញ​។​

អាស្រ័យហេតុនេះ សូម​លោក លោកស្រី​អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក លោក លោកស្រី​មេឃុំ​-​ចៅសង្កាត់ ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ដើម្បី​កាត់ផ្តាច់​នូវ​ខ្សែចម្លង​ចូលក្នុង​សហគមន៍​៕ 

អត្ថបទដែលជាប់ទាក់ទង