ករណីកាប់សម្លាប់កុមារាអាយុ ១៤ខែ ជាសកម្មភាពមួយដែលគ្មានពាក្យរៀបរាប់
កំពង់ស្ពឺ ៖ អង្គភាពការពារកុមារ (CPU) បានចេញផ្សាយព័ត៌មានថា ករណីកាប់សម្លាប់កុមារាអាយុ ១៤ខែ ជាអំពើកាប់សម្លាប់ទៅលើកុមារស្លូតត្រង់មួយ ទាំងគ្មានមូលហេតុ ដែលកុមារផ្សេងៗក៏បានឃើញនឹងភ្នែក។ ជាសកម្មភាពមួយដែលគ្មានពាក្យរៀបរាប់។
នៅវេលាម៉ោង២ និង៥០នាទី ថ្ងៃទី១៤ ខែមីនា ភូមិអំពិលផ្អែម, ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កុមារារងគ្រោះបានលេងនៅមុខផ្ទះជីដូនជាមួយក្មេងៗជិតខាងផ្សេងទៀត នៅពេលដែលជនល្មើស បានដើរសំដៅទៅរកពួកគេជាមួយផ្គាក់ក្នុងដៃ ហើយបានកាប់ទៅលើកុមាររងគ្រោះ បង្កអោយស្លាប់នៅនឹងកន្លែង។ ពេលនោះជីដូន និងក្មេងផ្សេងទៀតបានលឺសម្លេងស្រែក និងបានព្យាយាមទាញយកកុមាររងគ្រោះ តែជនល្មើសបន្តកាប់ទៅលើពួកគេ បង្កអោយជីដូនបានរងរបួស។ ជនល្មើសបានរត់ចូលទៅក្នុងផ្ទះ ចាក់សោរពីខាងក្នុង។
កម្លាំងសមត្ថកិច្ច និងអង្គភាពការពារកុមារ (CPU) បានទទួលព័ត៌មាន និងចុះទៅកន្លែងកើតហេតុ។ កម្លាំងសមត្ថកិច្ចជំនាញក៏បានចូលរួម និងគាស់ទ្វារផ្ទះជនល្មើស ពេលដែលគេបានព្យាយាមដុតផ្ទះខ្លួនឯង។ ជាលទ្ធផល បុរសអាយុ ៤១ឆ្នាំម្នាក់ដែលមានរបួសកាំបិតនៅលើ.ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
បុរសនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល និងកំពុងនៅក្រោមការឃុំខ្លួន។
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រ (FST) កំពុងតែផ្តល់ជំនួយដល់ស្នងការដ្ឋាននគរបាលខេត្តកំពុងស្ពឺ ក្នុងការស៊ើបអង្កេតនេះ។
នេះគឺជាអំពើកាប់សម្លាប់ទៅលើកុមារស្លូតត្រង់មួយ ទាំងគ្មានមូលហេតុ ដែលកុមារផ្សេងៗក៏បានឃើញនឹងភ្នែក។ ជាសកម្មភាពមួយដែលគ្មានពាក្យរៀបរាប់។
ហេតុការណ៍ដ៍រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរងទង ខេត្តកំពង់ស្ពឺ។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា ម្ដាយឈ្មោះ ឃុន ស្រីនាង២៥ឆ្នាំមុខរបរជាសន្តិសុខរោងចក្រជាស្ត្រីមេម៉ាយ និងជនរងគ្រោះមានឈ្មោះ ភួង សុណាន់ ភេទប្រុសអាយុជាង១ឆ្នាំ ដែលកំពង់រត់លេងមុខផ្ទះជនល្មើស ស្រាប់តែជនល្មើសដែលជាឃាតករបានយកកាំផ្គាក់ដងវែង កាប់ទៅលើជនរងគ្រោះចំកខាងឆ្វេងដល់ឆ្អឹងក និងមួយកាំបិតទៀតចំថ្ងាសមុតដល់សៀតស្ការទាំងទាំងសងខាង និងប្រមូលចំបើងគរលើគល់យកជនរងគ្រោះដាក់លើគល់អុសបម្រុងដុតកម្ទេចសព ដែលបានស្លាប់បាត់បង់ជីវិត តែត្រូវបានអ្នកជិតខាងឃើញស្រែកផ្អើល រួចរត់ចូលក្នុងផ្ទះបិតទ្វាចាក់សោរជិត រួចអារកខ្លួនឯង និងប៉ុនប៉ងដុតផ្ទះចោលទៀតផង។
កម្លាំងចម្រុះចុះប្រតិបត្តិការដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងប្រើប្រាស់គ្រាប់បែកផ្សែង រហូតឈានដល់ការឃាត់ខ្លួនជនល្មើសបានសម្រេច។
ឃាតករដ៏សាហាវនេះ មានឈ្មោះ អៀង រ៉ាដូរ អាយុ៤៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមន្ទីពេទ្យព្យាបាល ដែលជនល្មើសអារក ខ្លួនឯងនៅខេត្តភ្លាមៗ និងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕