ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោហ៊ុន សែន ៣កុំនិង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត ពីជំងឺឆ្លងកូវីដ-១៩

34

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិធានការ៣កុំនិង៣ការពារជាវិធីការពារដ៍មានប្រសិទ្ធភាពបំផុត ក្នុងការការពារខ្លួន ទប់ស្កាត់និងការរីករាលដាលនៃជំងឺកូវីដ-១៩នោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារ សៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ សម្ដេចតេជោបាន សរសេរថា ម្នាក់ឯងបានហើយក្នុងសម័យជំងឺឆ្លងកូវីដ-១៩។ ៣កុំនិង៣ការពារជាជាវិធីការពារដ៏មាន ប្រសិទ្ធភាពបំផុត ។
សូមបញ្ជាក់ថា៖ ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ក្នុងនោះ «៣កុំ» មានន័យថា ទី១ កុំចាប់ដៃគ្នា ដោយប្រើប្រពៃណី វប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣ កុំនៅក្នុង បន្ទប់ បិទជិត គ្មានខ្យល់ចេញ-ចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ រីឯ«៣ការពារ»មាន ទី១ ត្រូវនាំគ្នាពាក់ ម៉ាសឱ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២  ត្រូវលាង សម្អាតដៃជាមួយ អាល់កុល ឬជែលជាប្រចាំ និងឱ្យបានញឹកញាប់  ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបាន ប៉ះពាល់វត្ថុផ្សេងៗ និងទី៣ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នា យ៉ាងតិចមួយ ម៉ែត្រកន្លះ ជាដើម។ បើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ ៣០៥ នាក់ ក្នុងនោះអ្នកជាសះ ស្បើយចំនួន៦៤៧នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់ និងស្លាប់ដោយសារកូវីដ-១៩ ចំនួន០១នាក់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង