ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌនាំមន្ត្រី ចុះចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ១២គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាំងចំនួន៤ក្នុងសង្កាត់គីឡូម៉ែតលេខ៦ និងសង្កាត់ទួលសង្កែទី១

40

 

ភ្នំពេញ៖កាលពីថ្ងៃអាទិត្យថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួន៤ ដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រួមមាន ៖ ចំនួន២ ទីតាំង នៅក្នុងភូមិស្ពានខ្ពស់ និង០១ ទីតាំង នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦និងចំនួន១ទីតាំងទៀត នៅ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវដែលមានប្រជាពលរដ្ឋសរុបចំនួន១២គ្រួសារ ។
ក្នុងឱកាសនេះលោកអភិបាលខណ្ឌ បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង១២គ្រួសារ អំណោយសរុបរួមមាន អង្ករ ១៧០ គ.ក ត្រីងៀត ១៥ គីឡូ ទឹកសីអ៊ីវ ១៥ យួរ ភេសជ្ជៈ ១៥ យួរនិងឃីត ១៥ កញ្ចប់ (មានគ្រឿងឧបភោគបរិភោគ០៧មុខ)៕

អត្ថបទដែលជាប់ទាក់ទង