ខណ្ឌចំការមន យកអំណោយចែកជូនប្រជាជន កំពុងធ្វើចត្តាឡីស័កតាមផ្ទះ
ភ្នំពេញ៖នាថ្ងៃទី១៥ខែមិនាឆ្នាំ២០២១នេះគឺរដ្ឋបាលខណ្ឌចំការមនដោយ បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះពួកគាត់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភ” ឆ្នាំ២០២១ នៅសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវហើយសកម្មភាពការងារចុះចែកអំណោយនេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមននិងរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភ” ឆ្នាំ២០២១ ចំនួន ០៤គ្រួសារ រួមមាន៖
សង្កាត់ទន្លេបាសាក់ ចំនួន ០១គ្រួសារ,សង្កាត់បឹងត្របែក ចំនួន ០១គ្រួសារ,សង្កាត់ផ្សារដើមថ្កូវ ចំនួន ០២គ្រួសារ។
ចំពោះអំណោយដែលទទួលបានក្នុង០១គ្រួសារ រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ និងម៉ាស៕