ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបល្បែងស៊ីសងដុះស្លែឆ្នោតវៀតណាមLH-34ខុសច្បាប់មួយកន្លែងនៅក្នុងសង្កាត់ផ្សារដើមគរ

57

ភ្នំពេញ អនុវត្តតាមបញ្ជាលោកឯកឃុន ខឿនអភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៨មិនា វេលាម៉ោង១៥និង០០នាទីនេះ ទីតាំងល្បែងសុីសងឆ្នោតវៀតណាមLH-34ខុសច្បាប់ដែលបានបើកលេងដោយប្រើប្រាស់កុំព្យូទ័រ ពពាក់ពពូន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៨B តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញត្រូវបានអាជ្ញាធរសមត្ថកិច្ចចុះបង្រ្កាបដោយដកហូតបានវត្ថុតាងមួយចំនួន។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកដែលចុះអនុវត្តនូវការបង្ក្រាបទីតាំងខាងលើនេះ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ថាទីតាំងខាងលើបានលួចបើកល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម)ខុសពីច្បាប់ ទើបអាជ្ញាធរខណ្ឌក្រោមការណែនាំនិងបញ្ជាពីលោកឯក ឃុនដឿន អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងនេះតែម្ដង។ដោយក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធនឹងល្បែងឆ្នោតវៀតណាមនេះផងដែរ  ក្នុងនោះរួមមានដូចជាកុំព្រុះទ័រ ម៉ាស៊ីនកូពីនិងក្រដាសសម្រាប់កត់ឆ្នោតយួន៥ដុំ ។មន្ត្រីដដែលបានបញ្ជាក់ថាក្រោយពីការក្រៅសមត្ថកិច្ចគួរឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាជាមុខមកអាជ្ញាធរដោយមិនអនុញ្ញាតឲ្យមានការលួចបើកល្បែងខុសច្បាប់ទៀតទេ៕

 

អត្ថបទដែលជាប់ទាក់ទង