ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

39

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្តដំណើរ​អញ្ជើញ​ចុះទៅពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​

​ការរៀបចំ​មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែលមាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

​មន្ទីរពេទ្យ​នគរ​ទេព​អាចដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០​គ្រែ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន​៨០​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​៤២០​គ្រែ​។​

​មន្ទីរពេទ្យ​នេះ​ក៏មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​តាម​ស្តង់ដារ​ជា​មន្ទីរពេទ្យ​សម្ព​ព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ​៕
​ទន្ទឹមនឹង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​នៅតាម​ទីសាធារណៈ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ មុខមាត់​ត្រចៀក ជាមួយ​សាប៊ូ ចិ​ល ឬ​ទឹក​អាល់កុល ហើយ​ត្រួវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពីគ្នា​យ៉ាងហោចណាស់​ចម្ងាយ​ជាង​១​ម៉ែត្រ​កន្លះ​ពីគ្នា​៕

អត្ថបទដែលជាប់ទាក់ទង