អភិបាលរងខេត្តចុះពិនិត្យការងារ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងសួរសុខទុក្ខបងប្អូនដែលធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះក្នុងស្រុកខ្សាច់កណ្តាល
ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រីប្រធានមន្ទីរ និងក្រុមការងារបានចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័កមណ្ឌលសុខភាពតេជោ សែន វិហារសួគ៌ និងបានឧបត្ថម្ភថវិកាចំនួន ៦លានរៀល ដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល នគរបាល កងរាជអាវុធហត្ថស្រុក និងក្រុមគ្រូពេទ្យ។
ក្នុងឱកាសនោះ លោកអភិបាលរង និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារដែលធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាលផងដែរ៕