ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនជាតិ​ចិន​៤​នាក់ ​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​

84

 

​ភ្នំពេញ ៖ កងកម្លាំង​​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន ​បុរស​ជនជាតិ​ចិន​ចំនួន​៤​នាក់ និង​រំដោះ​ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន​ដូចគ្នា​បាន​ចំនួន​៣​នាក់ ប្រុស​២​នាក់​និង​ស្រី​ម្នាក់ ​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​​ខុន​ដូ​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣៥ សង្កាត់​ទូល​ទំពូង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩​ខែមីនា ឆ្នាំ​២០២១​។

ប្រតិបត្តិការបង្រ្កាបករណីជំរិតទារប្រាក់នេះ ដោយនាយដ្ឋាន​សន្តិសុខ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​នឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បានធ្វើការ​ឡោមព័ទ្ធ​ទីតាំងកើតហេតុ។

នាយដ្ឋាន​សន្តិសុខ​ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណី​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​៤​នាក់​ខាងលើនេះ គឺពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារប្រាក់​ប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា​។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនទៅ​កាន់​នាយកដ្ឋាន​សន្តិសុខ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួ​រនិង​អនុវត្តន៍​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង