ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ឃាតករ​ ​រំលោភយាយ​អាយុ​៦២​ឆ្នាំ​ម្នាក់ ​រួច​សម្លាប់​

66

 

​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្ត ស្រាវជ្រាវ​ចាប់ខ្លួនជនសង្ស័យ​ម្នាក់បាន​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៉ិច ថន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពោធិ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​សង្ស័យថា បុរស​រូបនេះ ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ចាន់ ធី ហៅ​ពៅ ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សាកសព​របស់​ជនរ​ង​គ្រោះ ត្រូវបាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ យឹម សា​វ៉ាង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ស្លា ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ប្រទះឃើញ​ដេកស្លាប់ ក៏បាន​ស្រែកហៅ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច និង​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម ហើយ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានសម្លាប់ ជនរងគ្រោះ​ពិតប្រាកដ​មែន​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង