ប្រជាពលរដ្ឋ៣នាក់ ត្រូវបានអប់រំណែនាំនិងធ្វើកិច្ចសន្យាពាក់ព័ន្ធឧបករណ៍ឆក់ត្រីខុសច្បាប់, រីឯកាមេរ៉ាចំនួន១៥ ត្រូវបានបំពាក់តាមគោលដៅ
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ៣នាក់ មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ខ្លួនយកមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ប្រព្រឹត្តបទល្មើស ពាក់ព័ន្ធករណីនាំចូលឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយប្រជាពលរដ្ឋទាំង៣នាក់ទទួលស្គាល់កំហុស និងយល់ព្រមធ្វើកិច្ចសន្យា។
ដោយឡែកកាមេរ៉ាថតរូបភាពស្វ័យប្រវត្តិចំនួន១៥ ដែលគាំទ្រដោយគម្រោងអង្គការ WWF សម្រាប់ថតសកម្មភាពសត្វព្រៃក្នុងគោលបំណងស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះ ក៏ត្រូវបានមន្ត្រីឧទ្យានុរក្សបំពាក់តាមគោលដៅរួចរាល់ផងដែរ៕