ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តប៉ៃលិន សម្រេចបណ្តេញគ្រូពេទ្យម្នាក់ ចេញពីក្របខ័ណ្ឌ ដោយមូលហេតុ​ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង​ក្នុងវិជ្ជាជីវៈរបង្ហោះសារក្នុងហ្វេសប៊ុក

59

 

ខេត្តប៉ៃលិន​ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសលជាមន្ត្រី នៅការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌ​មន្ត្រីសុខាភិបាលជាន់ខ្ពស់ ដោយមូលហេតុ​ «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង​ក្នុងវិជ្ជាជីវៈ»​។

ការបណ្តេញចេញនេះ ដោយសារលោក ខឹម មុនីកុសល បានសរសេរ​សសារបង្ហោះហ្វេសប៊ុកឈ្មោះKhem Monykosal បញ្ហា ដែលពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល។​ មន្ត្រីពេទ្យ​ជាបុគ្គលិក​ស្រី ត្រូវបានបងប្អូន​យើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យ​ប្រចាំការ​តាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថ​បែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យ គួរទទួលខុសត្រូវ​ផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយ ក៏មិនគួរ​តែពពេទ្យជាអ្នករាប់រង​តែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែរួមចំណែក​ជួយ មិនមែន​មកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេទេ។​

បើតាមផេកហ្វេសប៊ុក Sophal Battambong បានលើកឡើងថា ខុសត្រូវតិចតួចប្រមាន រឺដកបញ្ឍរជើងបានតើ
គ្នាហត់នឿយ សរសេរប៉ុណ្ណឹង កំហុសប៉ុណ្ណឹងដូចមិនធ្ងន់ទេ
អ្វីក៏ដោយតែងមានការខុសឆ្គងគ្រាន់តែតិចរឺច្រើន សូម្បីតែលិខិតដែលចេញសេសចក្តីសម្រេចនេះ ក៏នៅមានសរសេរខុសដែរ ៕

អត្ថបទដែលជាប់ទាក់ទង