គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបើកអោយដំណើរឡើងវិញ កន្លែងចត្តាឡីស័ក៩ទីតាំង នៅបុរីប៉េងហួតភូមិបឹងឈូកនាយប់មិញ ដោយសុវណ្ណភូមិ
ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌតំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅបានចុះបើកអោយដំណើការឡើងវិញនូវទីតាំងដែលបានធ្វើចត្តាទ្បីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំនួន៩ទីតាំង ស្ថិតនៅក្នុងបូរីប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ រួមមាន=
១.ផ្ទះលេខ១៨ ផ្លូវM២៨ គម្រោង៦
២.ផ្ទះលេខ៦ ផ្លូវលេខ៣ គម្រោង៦
៣.ផ្ទះលេខ៣៣ ផ្លូវp០៦ គម្រោង៧
៤.ផ្ទះលេខ៨៦ ផ្លូវប៉ូទ្បារីស គម្រោង៧
៥.ផ្ទះលេខ២១+២៣ ផ្លូវp១០E គម្រោង៧
៦.ផ្ទះលេខ៤៨ ផ្លូវប៉ូទ្បារីស គម្រោង៧
៧.ផ្ទះលេខ៤២៥ ផ្លូវប៉ូទ្បារីស គម្រោង៩
៨.ផ្ទះលេខ៣៩៧ ផ្លូវប៉ូទ្បារីស គម្រោង៩
៩.ផ្ទះលេខ៤៦ ផ្សារទំនើបហ័រលាន ផ្លូវប៉ូទ្បារីស គម្រោង៧
# លោកអភិបាលរងបានធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើសូមអោយយកចិត្តទុកដាក់អនុវត្ត តាមប្រសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ ៣ កុំ និង ៣ ការពារ ហើយនិងអនុវត្តអោយបានដាច់ខាតនូវវិធានការនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរផងដែរ ដើម្បីយើងរួមគ្នាការពារ ទប់ស្កាត់និងកាត់បន្ថយជម្ងឺកូវីដ.១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភះនេះ៕