បញ្ជូនកូនស្រី សពលោក គីម ឃីស៊ុន ដែលស្លាប់ដោយជំងឺកូវីដ-១៩ ទៅមន្ទីរពេទ្យ ខណៈនាងកំពុងធ្វើចតាឡីស័កនៅផ្ទះ មានអាការៈក្អួតនិងចុកពោះខ្លាំង
ភ្នំពេញ៖ កូនស្រី សពលោក គីម ឃីស៊ុន ដែលបានស្លាប់ដោយជំងឺកូវីដ–១៩ កាលពីម្សិលម៉ិញ ពេលនេះ ខណៈនាងកំពុងធ្វើចតាឡីស័កនៅផ្ទះ ហើយមានអាការៈ ក្អួតផង ចុកពោះផងនោះ ត្រូវបានក្រុមគូពេទ្យសហការជាមួយអាជ្ញាធរខណ្ឌទួលគោកបញ្ជូនឡើងរថយន្តសាមុយ ដើម្បីដឹកទៅព្យាបាលបន្ត។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថានៅព្រឹកថ្ងៃ២០ ខែមិនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានមកទទួល កូនស្រី សពលោក គីម ឃីស៊ុន ដែលមានអាការៈក្អួតផង ចុកពោះផង ខណៈដែលនាងកំពុងធ្វើចតាលីស័កនៅផ្ទះ ទៅព្យាបាល ។
ពាក់ព័ន្ធនឹងគ្រួសារមួយនេះ កាលពីយប់ថ្ងៃទី១៩ មិនាលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខនិងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារសព លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុននេះ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ–១៩ ។ អំណោយទាំងនោះ
រួមមាន ថវិកាចំនួន ៥.០០០.០០០ រៀល អង្ករ ១៥០គីឡូក្រាម មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ៣កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន។លុះមកដល់ព្រឹកថ្ងៃទី២០មិនានេះ ខណៈនាងកំពុងធ្វើចតាឡីស័កនៅផ្ទះ ហើយមានអាការៈ ក្អួតផង ចុកពោះផងនោះ ត្រូវបានក្រុមគូពេទ្យសហការជាមួយអាជ្ញាធរខណ្ឌទួលគោកបញ្ជូនឡើងរថយន្តសាមុយ ដើម្បីដឹកទៅព្យាបាលបន្តទៀត។
បើតាមការបញ្ជាក់ពីលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសយខាភិបាល លោក អនុសេនីយ៍ត្រីគឹម ឃីស៊ុនត្រូវបានរកឃើញវិជ្ជមានកូវីដ–១៩ កាលពីថ្ងៃ១០ខែមីនាឆ្នា២០២១។គាត់មានអាការរលាកសួតសងខាងធ្ងន់ធ្ងរនិងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ហើយបានស្លាប់នៅម៉ោង ៣និង៣០ នាទីល្ងាចថ្ងៃទី១៩ ខែមីនានេះ ដោយខ្សោយសួតខ្លាំង ដដែលបណ្តាលមកពីជំងឺកូវីដ–១៩វាយលុក៕