គំនិតបញ្ញវ័ន្ដ ៖ ទោសនៃការរមិលគុណ
ភ្នំពេញ៖ពាក្យចាស់លោកថាបាបពិតជាមានមែន ។ ជួនកាលបាបមិនរង់ចាំដល់ជាតិក្រោយនោះទេគឺជួនកាលស្ដែងចេញភ្លាមៗ
ក្នុងជាតិនេះតែម្ដង ។
នៅក្នុងរឿងនិទានជាតកមួយគឺរឿងសេកសោមពិតជាបានស្ដែងចេញនូវបាបកម្មក្នុងជាតិនេះតែម្ដង ។មានសេកមួយក្បាលជាសត្វ
ដែលរស់នៅក្នុងព្រៃមួយដាច់ស្រយាល ។ចំណេរក្រោយមកនៅតំបន់ព្រៃនោះដាច់ទឹកគ្មានភ្លៀង២ ទៅ ៣ឆ្នាំជាប់ៗគ្នា។សត្វដែលរស់នៅក្នុង
ព្រៃស្វែងរកទឹកផឹកទៅតាមសមាជីវោរៀងៗខ្លួន ។
សេកសោមបានស្នែងរកឃើញអណ្ដូងទឹកមួយដែលមានទឹក និង មានជម្រៅ៦ហត្ថ ។សេកសោមសប្បាយចិត្តណាស់ក៏ចុះទៅ
ផឹកទឹក និង ងូតទឹកលេងនៅទីនោះយ៉ាងសប្បាយគឺសប្បាយទាល់តែភ្លេចខ្លួន ។
បន្ទាប់ពីលេងទឹកអស់ចិត្តហើយនោះសេកសោមក៏ឡើងមកវិញតែឡើងមិនរួចក៏ជាប់នៅទីនោះតែម្ដង ។សេកបានស្រែករកគេជួយ
ដោយប្រកាសថាបើនរណាជួយគេឲ្យរស់ជីវិតបាននោះគេមិនភ្លេចគុណឡើយ ។កំពុតតែអស់សង្ឃឹមនោះក៏ស្រាប់តែមានបុរសម្នាក់ទំនងជា
ដើរមិនប្រយ័ត្នស្រាប់តែរអិលធ្លាក់ទៅក្នុងអណ្ដូងនោះដែរ ។
ទាំងសេក ទាំងមនុស្សបានកុនខ្លួននៅក្នុងអណ្ដូងជាមួយគ្នា ។ពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយម្នាក់ៗគិតថាខ្លួននឹង
ស្លាប់នៅក្នុងអណ្ដូងនេះហើយ ។កំពុងតែអស់សង្ឃឹមក៏ស្រាប់តែមានសត្វនាគមួយក្បាលធ្លាក់មកក្នុងអណ្ដូងនេះដែរ ។ពួកគេសុទ្ធតែអស់
សង្ឃឹមហើយសុទ្ធតែគិតថានឹងស្លាប់ជាក់នៅក្នងអណ្ដូងនេះជាមួយគ្នា ។
ក្នុងខណៈដែលអ្នកទាំង៣គិតដល់សេចក្ដីស្លាប់នោះពួកគរក៏ឭសម្លេងមនុស្សដើរកាត់ទីនោះ ។ពួកគេស្រែកព្រមៗគ្នាអង្វរឲ្យបុរស
រូបនោះជួយដោយគេសន្យាថានឹងមិនភ្លេចគុណបុរសនោះមួយជីវិត។បុរសនោះក៏តបមកវិញថាមិនជាអ្វីទេតែសូមអ្នករង់ចាំបន្តិចសិនចាំខ្ញុំ
ទៅរកវល្លិ៍ដើម្បីអូសអ្នកឡើងមកលើវិញ ។
ទីបំផុតបុសនោះជួយមនុស្ស សេកសោម និងសត្វនាគបានមែនហើយពួកគេនៅតែរក្សាបាក្យសច្ចៈថាមិនភ្លេចគុណបុរសរូបនេះ
ឡើយ ។សម័យពេលមួយបុរសរូបនេះនឹងឃើញពាក្យសន្យារបស់អ្នកទាំង៣ដែលគេធ្លាប់ជួយហើយក៏នឹកចង់សាកល្បងមើលតើពួកគេរក្សា
ពាក្យសន្យាឬទេ ?
បុរសរូបនោះក៏ស្កាត់តៅរកជួបសេកសោមហើយក៍ត្អូញត្អែរថាគេកំពុងតែជួបការលំបាកក្នុងជីវិតគ្មានអ្វីស៊ីនោះឡើយ ។សេកក៏តប
ថាមិនអ្វីទេសូមលោកអ្នកមានគុណរង់ចាំខ្ញុំនៅទីនេះហើយ ។សេកក៏ស្វែងរកលាភដើម្បីសងគុណបុរសដែលបានជួយខ្លួន ។កំពុងតែរំពៃរក
លាភសេកក៏ប្រទះឃើញព្រះមហាក្សត្រកំពុងតែរៀបចំខ្លួនចុះស្រង់ទឹក ។
សេកក៏គិតថានៅលើខ្លួនព្រះមហាក្សត្រមានតែកែវមណីទេដែលមានតម្លៃជាងគេនោះ ។ក្នុងខណៈដែលមហាក្សត្រចុះស្រង់ទឹក
បាត់នោះសេកក៏ចុះពាំកែវមណីនោះយកទៅឲ្យបុរសមានគុណ ។សេកផ្ដាំថាកែវមណីនេះថ្លៃណាស់សូមអ្នកយកទៅតែកុំអាលលក់ភ្លាមៗចាំ
ថែរក្សាទុកយូរបន្តិចសឹកអ្នកយកទៅលក់ ។
បុរសរូបនោះអរគុណសេកហើយក៏នឹកថាសេកពិតជាមិនភ្លេចគុណគេមែនអញ្ចឹងគេចង់សាកល្បងជាមួយបុរសមួយរូបទៀតដែល
គេបានជួយដែរ ។ពេលជួបហើយបុរសរូបនេះក៏បានយកកែវមណីទៅផ្ញើនឹងបុសរូបនោះថាគេគ្មានកន្លែងទុកទេឲ្យគេសុំផ្ញើផង ។បុរសរូប
នោះក៏ទទួលបញ្ញើនោះដោយមិនទើសទាល់ចិត្តឡើយ ។
និយាយពីព្រះមហាក្សត្រដែលបន្ទាប់ពីស្រង់ទឹកហើយនោះឡើងមកវិញក៏ឆោឡោដោយសារតែបាត់កែវមណី ។ស្ដេចក៏ឲ្យគេប៉ាវ
គង់ប៉ាវឃ្មោះបើនរណារកកែវមណីនោះឃើ្មកវិញនឹងបានរង្វាន់ជាទីគាប់ចិត្ត ។
បុរសដែលទទួលបញ្ញើគេក៏មានក្ដីលោភលន់ចង់បានរង្វាន់នោះក៏យកកែវមណីនេះទៅថ្វាយស្ដេចហើយស្ដេចក៏សួរទៅបុរសរូបនោះថាតើអ្នកឯងបានកែវមណិនេះពីណាមកបុសនោះក៏តបថាមានបុរសម្នាក់យកមកផ្ញើនឹងគេ ។ដោយមិនបាច់គិតគូរច្រើនស្ដេចក៏បញ្ជា
ឲ្យអាមាត្យតាមចាប់បុរសនោះមកប្រហារជីវិត ។
បុរសកំសត់ត្រូវគេបណ្ដើរស្រែកអាក្រោសតាមផ្សារហើយទើបគេយកទៅកន្លែងពិឃាត ។ពេលវេលានៃការប្រហារជីវិតបានមក
ដល់បុរសកំសត់ក៏នឹងឃើញសត្វនាគដែលគេធ្លាប់បានជួយគេបានស្រែកហៅសត្វនាគឲ្យជួយ ។សត្វនាគក៏កាឡាខ្លួនទៅជាពេជ្ឍឃាត
ហើយនិយាយជាមួយពេជ្ឍឃាតថាអ្នកកុំអាលសម្លាប់គាត់ចាំបន្តិចខ្ញុំមកវិញហើយខ្ញុំចូលរួមសម្លាប់ដែរ ។
ពេជ្ឈឃាតយល់ព្រមសត្វនាគក៏កាឡាខ្លួនជាពស់វែកទីចឹកភយិយារបស់ស្ដេច ។ស្ដេចក៏អញ្ជើញអស់បុរោហិតក្នុងវាំងដើម្បីរកគ្រូ
ព្យាបាលជម្ងឺពស់ចឹក ។សត្វនាគក៏កាឡាខ្លួនធ្វើជាបុរោហិតហើយក៏ទូលទៅស្ដេចថាអ្នកដែលពូកែជាងគេខាងប្យាបាលជម្ងឺពស់ចឹកគឺបុរស
ម្នាក់ដែលព្រះអង្គឲ្យគេយកទៅប្រហារជីវិតហ្នឹងហើយ ។
ស្ដេចក៏ឲ្យគេទៅយកបុរសនោះមកព្យាបាលភរិយារបស់ខ្លួន ។ឆ្លៀតពេលនោះនាគក៏ប្រគល់ថ្នាំទៅឲ្យបុរសនោះយកទៅលាបលើ
មុខរបួសត្រង់កន្លែងពស់ចឹកនោះទៅនឹងជាសះស្បើយភ្លាម ។បុរសនោះក៏ធ្វើតាមសម្ដីសត្វនាគទីបំផុតភរិយាស្ដេចក៏ជាសះស្បើយហើយ
ស្ដេចក៏ឲ្យគេសង់វិមានមួយឲ្យបុរសនោះបុរសនោះក្លាយជាសេដ្ឋី និង ជាមិត្តជិតស្និទ្ធរបស់ស្ដេច ។
ចំពោះបុរសរមិលគុណក៏បន្ទាប់ពីស្ដេចដឹងសាច់រឿងអស់នោះក៏ឲ្យគេយកទៅប្រហារជីវិតចោលតែម្ដងដោយសារតែគេជាមនុស្ស
គ្មានសច្ចៈធម៌ក្នុងខ្លួន ។
នេះជារឿងនិទានចំពោះរឿងពិតក្នុងស្រុកយើងវិញនោះកាលពីសម័យប៉ុល ពតក្នុងស្ថានភាពលំបាកនរណាក៏ក៏បន់ស្រន់រកអ្នក
ជួយដែរ ។ដល់គេជួយឲ្យមានជីវិតខ្លះរមិលគុណហើយចោទអ្នកជួយខ្លួនថាអ្ញចេះ ថា អញ្វុះនិងលាភពណ៌ឲ្យគ្នាដោយមិនដឹងគុណទោស
អ្វីទាំងអស់ ។
ជនបែបនេះក៏គង់តែទទួលផលពីទង្វើអាក្រក់របស់ខ្លួននៅថ្ងៃណាមួយជាមិនខានឡើយ ។សច្ចៈធម៌នៅតែជាសច្ចៈធម៌ហេតុនេះ
ត្រូវតែស្គាល់គុណ និង ទោសឲ្យច្បាស់ ៕