ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​បុគ្គលិក​អង្គការ​៤​នាក់ ដាក់ពន្ធនាគារ ករណី​ក្លែង​ឯកសណ្ឋាន​មន្ត្រី​សាធារណៈ​

61

 

​ព្រះវិហារ ៖ តុលាការខេត្ត​ព្រះវិហារ បានចេញ​ដីកា​សម្រេច​លេខ​៩៥​ចុះ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២១ ចេញ​ដោយ​លោកស្រី​ថន ប៉ោ​ហៀក​ចៅក្រម​ស៊ើបសួរ ឃុំខ្លួន​ជនសង្ស័យ​៤​នាក់ ជា​បុគ្គលិក​អង្គការ​មួយ ជា​បណ្តោះអាសន្ន​ពីបទ​ក្លែងបន្លំ​ឯកសណ្ឋាន​ស្លាក​សញ្ញា​ឋានន្តរស័ក្តិ ។​

​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​នេះ យោងទៅតាម​ពាក្យបណ្តឹង​លេខ​០៩៧/២១​ប​.​ណ​ប​.​ស្ថ​.​ព​.​ហ​.​របស់​ក្រសួងបរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដែល​ចេញមុខ​ប្តឹង​ដោយ​លោក​មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ដោយផ្ទាល់​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ ឈ្មោះ​ហួន ចាន់​ធឿន ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​, ឈ្មោះ​សេង និស្ស័យ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​, ឈ្មោះ​ខាត ហ៊ុល ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​, និង​ឈ្មោះ​សុខ ហ៊ួ​ត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ អ្នក​ទាំង​៤​ស្នាក់នៅ​ភូមិស្រ​យ៉ង​ជើង ឃុំ​ស្រ​យ៉ង ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​

​ជនសង្ស័យ​៤​នាក់​នេះ ជាប់ចោទ​ពីបទ​ក្លែងបន្លំ​និង​ប្រើប្រាស់​ឯកសណ្ឋាន​ស្លាក​សញ្ញា​ឋានន្តរសក្តិ របស់​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ដើម្បី​ធ្វើ​សកម្មភាព​ល្មើស​ក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព កន្លងទៅ​ថ្មីៗ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង