ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគារថ្មី នៃអគ្គនាយកដ្ឋាន ទីភ្នាក់ងារព័ត៏មានកម្ពុជា AKPនិងអគ្គនាយកដ្ឋាន ព័ត៏មានសោតទស្សន៏ សម្រេចការសាងសង់បាន៦៥ ភាគរយ

74

 

ភ្នំពេញ៖ អគារថ្មីនៃអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលស្ថិតក្នុងបរិវេណក្រសួងព័ត៌មានបាននិងកំពុងដំណើរការសាង សង់រហូតមក ដល់ពេលនេះ សម្រេចបាន ប្រមាណ៦៥ភាគរយ ហើយបើតាមគម្រោងអគារថ្មីនេះ នឹងត្រូវ សាងសង់ឱ្យរួចរាល់នៅដើម ឆ្នាំ២០២២ខាងមុខ។
នេះបើតាមការគូសបញ្ជាក់របស់មេការ ទទួលខុសត្រូវក្នុងការសាងសង់អគារ ក្នុងខណៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធបាន អញ្ជើញ ពិនិត្យ ការដ្ឋានដំណើរការសាងសង់អគារថ្មីនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង អគារថ្មីរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២១។
បើតាមការបញ្ជាក់របស់គណៈកម្មការសាងសង់បានឱ្យដឹងថា អគារថ្មីនៃ អគ្គនា យក ដ្ឋានទាំងពីរនេះ ត្រូវបានរៀបចំធ្វើពិធីក្រុងពលី ចាប់ផ្ដើមដំណើរការបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩ ។ អគារថ្មីនេះ មានកម្ពស់១៤ ជាន់បណ្តោយ ៦៥ ម៉ែត្រ ទទឹង១៤ ម៉ែត្រ មានបន្ទប់បំពេញ ការងារ ជាង៣០០ បន្ទប់ ។ អាគារនេះសាងសង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុម សហការជាមួយក្រុមហ៊ុន BELLET ONE ប្រទេសចិន ដោយគ្រោងសាងសង់ឱ្យរួចរាល់ រយៈពេល២៤ខែ ដែលគិតមកដល់ពេលនេះ សម្រេចបាន ក្នុងការសាងសង់រួចកម្ពស់១២ ជាន់ហើយ នៅសល់តែ២ជាន់
ទៀតនោះទេ។
បើតាមការលើកឡើងរបស់មេការសំណង់ក្រុមហ៊ុនសាងសង់ក៏បានបញ្ជាក់ដែរថា ដំណើរ ការសាង់ សង់មកដល់ពេលនេះសម្រេចរួចរាល់បាន៦៥ ភាគរយ ដែលក្នុងគម្រោង សាងសង់ ឱ្យបានរួចរាល់នៅដើមឆ្នាំ ២០២២ខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្តដល់ក្រុមការងារសាងសង់ទាំង អស់ ក្នុង ការធ្វើយ៉ាងណាប្រឹងប្រែងកសាងអគារថ្មីទាំងពីរអគ្គនាយកដ្ឋានចំណុះ ឲ្យក្រសួង ព័ត៌មាន មានលក្ខណ:ស្រមតាមបទដ្ឋានស្តង់ដារបទដ្ឋានបច្ចេកទេស នៃសំណង់អគារ ឱ្យបានត្រឹមត្រូវ រឹងមាំ ដើម្បីប្រើបាស់បានយូរអង្វែង នៅពេលអគារនេះ សាងសង់រួចរាល់ក្នុងពេលឆាប់ៗ ខាងមុខមនេះ។
លោក ខៀវ.កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៏មាន បានបញ្ជាក់ថា៖ បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ នឹងធ្វើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP មានអគារថ្មីមួយទៀតសម្រាប់ បំពេញ កិច្ច ការងារទៅតាមផ្នែក តាមជំនាញនីមួយៗកាន់តែល្អ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើន ដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ កាន់តែរីកចម្រើន ស្រប តាមការវិវត្ត នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងស្របតាមទិសស្លោកប្លែកលឿនទុកចិត្តបាន នៅទីណាពេលណាក៏បាន ។
សូមបញ្ជាក់ថា ទីតាំងសម្រាប់ការសាងសង់អគារថ្មីនាពេលនេះ គឺពីមុនជាអគារ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ប៉ុន្តែដោយសារអគារនេះ មាន ភាពចង្អៀត និងចាស់ទៅហើយនោះ ទើបថ្នាក់ដឹកនាំក្រសួងព័ត៌មានស្នើសុំទៅ ប្រមុខ រាជរដ្ឋា កសាងអគារថ្មី ដើម្បីឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ មានកន្លែងបំពេញការងារថ្មី ស្អាតសមរម្យ ជាងមុន ហើយជាផ្នែកមួយក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពការងារ ឱ្យបានកាន់តែល្អ ប្រសើរ ជាងមុនបន្ថែមទៀត។ បច្ចុប្បន្ននេះ នៅក្នុងបរិវេណក្រសួងព័ត៌មាន ក៏មានអគារធំ១គឺទីស្តីការ ក្រសួង អគារអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា អគារអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌ មាន កម្ពុជា AKP អគារអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលចំណុះឱ្យក្រសួងព័ត៌មាន។ សម្រាប់អគារកំពុងដំណើរការសាងសង់នេះ គឺសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គនាយក ដ្នានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដា្ឋនព័ត៌មាន និងសោតទោស្សន៍ ក្នុង ការបំពេញកិច្ចការងារតាមជំនាញនីមួយៗ។ ជាមួយនឹងអគារថ្មីនេះ ក៏មានបន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបម្រើឱ្យការងារព័ត៌មាន និងសោតទស្សន៍ ព្រមទាំង បង្កភាពងាយស្រួលក្នុងការផ្ដល់សេវាកម្មដល់សាធារណជន និងការធ្វើទំនាក់ទំនងការងារ បានដោយងាយស្រួល និងឆាប់រហ័សជាងមុន។
លើសពីនេះទៀត ក្នុងរយៈពេលកន្លងទៅនេះ មានព្រឹត្តការណ៍ធំៗជាច្រើន ទាំងវិស័យ នយោបាយ ការទូតសេដ្ឋកិច្ច អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជាច្រើនបានប្រារព្ធធ្វើឡើង ហើយ រាល់ព្រឹត្តការណ៍ទាំងអស់នេះ ប្រព័ន្ធផ្សព្វ ផ្សាយទាំង នៅថ្នាក់ជាតិ និងក្រោមជាតិបានយកចិត្ត ទុកដាក់ ផ្សាយបានទាន់ពេលវេលា ស៊ីជម្រៅ និងគ្រប់ ជ្រុងជ្រោយ ដើម្បីឱ្យប្រជាពលរដ្ឋ គ្រប់ទិសទី បានដឹងបានយល់តាម របៀប ផ្សាយ ប្រទាក់ ក្រឡាគ្នាពីថ្នាក់ជាតិ ទៅថ្នាក់រាជធានី និងថ្នាក់ខេត្ត និងពីថ្នាក់ខេត្ត មកថ្នាក់រាជធានី៕ សំរិត

អត្ថបទដែលជាប់ទាក់ទង