ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រដ្ឋបាលខេត្ត​ប៉ៃលិន មន្ត្រី​ឌឹ​ម មុនី​កុសល ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ​ជាច្រើនលើក​ច្រើនសារ

56

 

​ប៉ៃលិន ៖ ពាក់ព័ន្ធ​ករណី​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ឈ្មោះ ឌឹ​ម មុនី​កុសល មន្ត្រី​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន​រដ្ឋបាលខេត្ត​ប៉ៃលិន ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងច្រើន​លើ​បណ្តាញ​សង្គម​មក​នោះ រដ្ឋបាលខេត្ត​ប៉ៃលិន មន្ត្រី​រូបនេះ​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ​ជាច្រើនលើក​ច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែ​អនុវត្ត ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២ តាម​មាត្រា​៦៣​នៃ​ព្រះរាជក្រឹត្យ ស្តីពី​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ប៉ៃលិន មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណៈជន ដែល​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន សង្គម​ពាក់ព័ន្ធ​នឹង​ដីកា​លេខ​០១៨/២១​ដក​.​ត​ត ចុះ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពី​ការដាក់ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២ ទៅលើ​ឈ្មោះ ឌឹ​ម មុនី​កុសល មន្ត្រី​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន ដើម្បី​ជៀសវាង​នូវ​ការយល់ច្រឡំ និង​ការបកស្រាយ​ខុស​ពាក់ព័ន្ធ​នឹង​ដីកា​នេះ រដ្ឋបាលខេត្ត​ប៉ៃលិន សូម​បំភ្លឺ​ជូន​សាធារណៈជន​ឱ្យបាន​ជ្រាបថា លោក ខឹម មុនី​កុសល អតីត​ជា​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ក្នុងតួនាទី គាត់​មិនដែល​មក បំពេញការងារ​ក្នុង​អង្គភាព គាត់​តែងតែ​ព្យាយាម​បង្ក​ការ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​របស់​អង្គភាព មន្ទីរ​សុខាភិបាល​ខេត្ត​។
​ដោយមាន​កំហុសឆ្គង​ជា​បន្តបន្ទាប់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត បានសម្រេច​ស្នើសុំ​មក​រដ្ឋបាលខេត្ត ដើម្បី​បញ្ចប់​ភារកិច្ច​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ យោងតាម​លិខិត​ស្នើសុំ​នេះ រដ្ឋបាលខេត្ត បាន​បើក​កិច្ចប្រជុំ​តណៈ​អភិបាលខេត្ត ពិនិត្យឃើញថា​គាត់​ពិត​ជាមាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​ពិតប្រាកដ​មែន និង​បានសម្រេច​បញ្ចប់​តំណែង​ពី​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត មកជា​មន្ត្រី តាម​ដីកា​លេខ ០៣៤/១៨​ដក ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​។ ការបញ្ចប់​ភារកិច្ច​ពេលនោះ គឺ​ដើម្បី​ទុក​ឱកាស​ឱ្យ​មន្ត្រី​រូបនេះ​កែខ្លួន​ឡើងវិញ ប៉ុន្តែ​ផ្ទុយទៅវិញ​មន្ត្រី​រូបនេះ នៅតែ​បន្ត​ការអុកឡុក​ញុះញង់ បំបែកបំបាក់ សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ដដែល​។
​បច្ចុប្បន្ន​មន្ត្រី​អង្គភាព​សុខាភិបាល​ជួរមុខ គ្រប់រូប​កំពុង​មមាញឹក​រួមសហការ​ជាមួយ​មន្ត្រី​រដ្ឋបាលខេត្ត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា លោក ខឹម មុនី​កុសល មានតែ​ឈ្មោះ​ជា​មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត តែ​គាត់ មិន​បានមក​បំពេញការងា​រ​ទេ​។ ក្នុង​គោលបំណង​បង្ក​ភាពវឹកវរ កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ គាត់ បាន​សុំចូល​រួមជាមួយ​ក្រុមគ្រូពេទ្យ​ជួរមុខ​ចូលមក​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​គាត់​ក៏​ឆ្លៀតឱកាស​ថត​បង្ហោះ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម ដើម្បី​បំប៉ោង​ព័ត​មាន​ក្លែងក្លាយ​ធ្វើឱ្យ​ចលាចល​ក្នុង​សន្តិសុខ​សង្គម​ប៉ះពាល់ ដល់​កិត្តិយស​មន្ត្រី​រដ្ឋបាលខេត្ត និង​មន្ត្រី​សុខាភិបាល​ជួរមុខ​ពិតប្រាកដ ដែល​កំពុង​បំពេញភារកិច្ច​យ៉ាង សកម្ម​មិន​គិតពី​ការនឿយហត់​។​

​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា “​ដោយ​មន្ត្រី​រូបនេះ​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ​ជាច្រើនលើក​ច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែ​អនុវត្ត ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២ តាម​មាត្រា​៦៣​នៃ​ព្រះរាជក្រឹត្យ ស្តីពី​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​គណនី​ហ្វេ​ស​ប៊ុ​ក Ly Songhy បាន​លើកឡើងថា ពេលខ្លះ​យើង​ជា​លេង និង​មើល​ព័ត៌មាន​តាម​បណ្តាញ​សង្គម យើង​មិនអាច​វាយតម្លៃ​លើសលប់​ពេក​ទេ ព្រោះ​ចង្កៀង​ផ្ទះ​អ្នកណា វា​ភ្លឺ​ផ្ទះ​អ្នកនោះ​។
​យើង​មើល​សេចក្តីបំភ្លឺ​របស់​អ្នក​នាំពា​របស់​រដ្ឋបាលខេត្ត​ប៉ៃលិន និង​ដីកា​ស្តីពី​ការផ្លាស់ប្តូរ​ភារកិច្ច​មន្ត្រីរាជការ ចុះហត្ថលេខា​ដោយ​ឯកឧត្តម អភិបាលខេត្ត ផាន់ ចាន់​ធុល កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ មន្ត្រី​មាន​កំហុស មាន​តំណែង​តាំងពី​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត ឲ្យ​មក​ធ្វើជា​មន្ត្រី អង្គភាព​របស់គេ​ដឹង​ច្បាស់​ជាង​យើង​គ្រប់គ្នា​។
​បើ​មន្ត្រី​ល្អ​គេ​សម្រួល​ភារកិច្ច​គឺ​ពី​តូច​ទៅ​ធំ មិនមែន​ពី​ធំ​មក​តូច​ទេ យ៉ាងណាមិញ​បុគ្គលិក​ក្រុមហ៊ុន​ដូចគ្នា ខ្ញុំ​មិន​វាយតម្លៃ​ទេ​ទុក​ឲ្យ​យើង​ពិនិត្យ ពិចារណា​ដោយ​ខ្លួនឯង​។​

​ប្រភព​ដដែល បាន​បន្តថា ជឿ​ទៅ បើ​មិនមាន​កំហុស​ច្រំ​ដែរៗ​គ្មាន​អ្នកណា​ទៅធ្វើ​អីយើ​ង​ទេ​។​
​ទះដៃ​មួយ​ចំហៀង​វា​មិនលឺ​ទេ មានតែ​អ្នកដឹង​បានដឹង អ្នក​មិនដឹង​នៅតែ​មិនដឹង​។​
​សម័យនេះ​ហើយ​យើង​មាន​សិទ្ធ​គ្រប់បែបយ៉ាង តែ​ក៏​មិនត្រូវ​ភ្លេច​អ្នក​ជុំវិញខ្លួន​យើង​គេ​ក៏មាន​សិទ្ធ​ដែរ អ្នកណា​សាង​អី​អ្នកនោះ​ជា​អ្នកទទួល យើង​ជា​កញ្ចក់ បាន​ត្រឹម​មើល មិនអាច​វាយតម្លៃ​ឱ្យ​ស៊ីជម្រៅ​ខុសពី​ការពិត​ពែ​ក​ទេ មានតែ​អង្គភាព​គេ​ទេ​ទើប​ដឹង​ការពិត ថា​បុគ្គល​ណា​មាន​កំហុស ឬ​មិនមាន​កំហុស​។​

​ក្រោយ​មាន​សេចក្តីសម្រេច​មួយ ស្តីពី​ការ​លុបចេញ​ក្របខណ្ឌ​របស់​អតីត​ពេទ្យ​ម្នាក់ មាន​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន បាន​ផុស និង​ចែករំលែក​ជា​បន្តបន្ទាប់ ដោយ​មិន​បានដឹង​សាច់រឿង​ច្បាស់​
​ឈ្មោះ ខឹម មុនី​កុសល ជា​អតីតមន្ត្រី​ពេទ្យ​បម្រើការ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន តែ​មន្ត្រី​រូបនេះ មិន​បានមក​បំពេញការងា​រ​ដូច​មន្ត្រី​ដទៃទៀត​ឡើយ ផ្ទុយទៅវិញ នៅពេល​ទ័ព​អាវ​ស​កំពុងតែ​មមារ​ញឹក​ដៃ​ប្រយុទ្ធ​នឹង​សមរភូមិ​ប្រឆាំង​កូ​វីដ​១៩ បុគ្គល​ម្នាក់នេះ​បាន​ផ្សព្វផ្សាយ​បំភ្លៃ​ព័ត៌មាន អុចអាល ញុះញង់ បង្ករ​អោយមាន​ការរើសអើង និង​ធ្វើអោយ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​បាត់បង់​កិត្តិយសរ​បស់ទ័ព​អាវ​ស ទោះ​មានការ​ណែនាំ​ពី​ប្រធាន​អង្គ​ភាពជា​ច្រើនដង​ក្តី ក៏​បុគ្គល​រូបនេះ​មិនបាន​អនុវត្តន៍​តាម ។​
​ដោយយោង​ព្រះរាជក្រឹត​ស្តីពី​លក្ខន្តិកៈ ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាត្រា​៦៣ ការអនុវត្ត​ខាង​ទណ្ឌកម្ម វិន័យ​ទី​២ ត្រូវ​សម្រេច​ដីកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោយពី​មាន​យោបល់​របស់​ក្រុមប្រឹក្សាវិន័យ ក៏​សម្រេច​ដក​បុគ្គល​រូបនេះ​ចេញពី​ក្របខណ្ឌ ។​

​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ បាន​បញ្ជាក់ថា ក្រៅពី​ខ្លួន​មិនសូវ​ចូល​កន្លែង​បំពេញការងារ ថែមទាំង​ធ្លាប់​ប្រធាន​អង្គភាព​បានធ្វើ​កិច្ចសន្យា​ស្តីបន្ទោស​ជា​ច្រើនដង​ស្របតាម​លក្ខន្តិក​:​មន្ត្រីរាជការ​ស៊ីវិល​ថែមទៀត​។​
​មិន​គិត​កែខ្លួន​បែ​ជា​សរសេរ​សារ​បង្ហោះ​ផ្ទុយ​ពី​ការពិត​បង្ខូច​មន្ត្រី​ពេទ្យ​ជួរមុខ និង​មន្ត្រីរាជការ​ដែល​បាន​ខិតខំ​ចូលរួម​អនុវត្ត​យ៉ាង​ស្វិតស្វាញ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​អាសន្នរោគ​កូ​វីដ ១៩ ដើម្បី​ប្រជាជន និង​សហគមន៍​ទៅវិញ
​គាត់​បាន​បង្កើត​កំហុស​ជាច្រើនលើក​ច្រើនសារ កំហុស​នេះ​មិនមែនជា​លើក​ទី​១​ទេ គឺ​សមល្មម​ត្រូវ​ក្រុមប្រឹក្សាវិន័យ អនុវត្ត​វិន័យ​ចុងក្រោយ​គឺ​បណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រីរាជការ​។​
​ក្នុងនាម​ជា​មន្ត្រីរាជការ ១​រូប និង​ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប ខ្ញុំ​សូម​គាំទ្រ​ចំណាត់ការ​របស់​ក្រុមប្រឹក្សាវិន័យ​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ទៅលើ​ឈ្មោះ ខឹម មុនី​កុសល បច្ចុប្បន្ន​បម្រើ​ការងារ​ជាម​ន្ត្រី នៅ​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ដែល​បាន​ប្រព្រឹត្ត​កំហុស​បន្ថែម​ក្នុង​វិជ្ជាជីវ​:​។​

​អភិបាលខេត្ត​ប៉ៃលិន បានសម្រេច​បណ្តេញ​មន្ត្រី​សុខាភិបាល​ម្នាក់ ចេញពី​ក្របខ័ណ្ឌ ដោយ​គ្រាន់តែ​លោក​បង្ហោះ​សារ​ត្អូញត្អែរ​ពី​ទុក្ខលំបាក​នៅ​មណ្ឌល​ច​ក្តា​ឡី​ស័ក ខេត្ត​ប៉ៃលិន​។​

​លោក ខឹម មុនី​កុសល ជា​មន្ត្រី​នៅ​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ នៃ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន បាន​សរសេរ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក «Khem Monykosal» ដោយ​ដាក់​ចំណងជើង​ថា «​បញ្ហា​ដែល​ពេទ្យ​ប្រចាំការ​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិនគួរ​នឹង​ទទួល​»​។ លោក​លើក​បង្ហាញថា​«​មន្ត្រី​ពេទ្យ​ជា​បុគ្គលិក​ស្រី​ត្រូវបាន​បងប្អូន​យើង​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក យក​កញ្ចប់​បាយ​គប់​ចំ​មុខ​។ ពេទ្យ​ប្រចាំការ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ធ្វើការ​សឹងតែ​មួយរយ​ជំពូក​ហើយ នៅតែ​ទទួលបាន​ការប្រមាថ​បែបនេះ​ទៀត​។ បាយ​មិន​ឆ្ងាញ់ បាយ​ផ្អូម បាយ​ឆៅ​…​។​ល​។ មិនមែន​ពេទ្យ គួរ​ទទួលខុសត្រូវ​ផ្តាច់មុខ​អញ្ចឹងទេ​។ ការងារ​ចែក​បាយ ក៏​មិន​គួរតែ​ពេទ្យ​ជា​អ្នក​រាប់​រង​តែឯង​ដែរ មន្ត្រី​មកពី​មន្ទីរ​ពាក់ព័ន្ធ​គួរតែ​រួមចំណែក​ជួយ មិនមែន​មក​អង្គុយលេង Facebook ក្នុង​តង់ និង​ថតរូប​បង្អួត​គេ​ទេ​»​។​

​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានចេញ​លិខិត​សម្រេច​បណ្តេញ​លោក ខឹម មុនី​កុសល ចេញពី​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ដោយ​មូលហេតុ​ត្រូវបាន​លោកស្រី​អភិបាលខេត្ត លើកឡើងថា «​ប្រព្រឹត្តិ​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​»​។​

​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល​ដែល​ស្ថាប័ន​ដើមខ្សែ គួរតែ​ពិនិត្យមើល​អំណាច​របស់​ខ​អភិបាលខេត្ត​ប៉ៃលិន ពាក់ព័ន្ធ​នឹង​ការសម្រេច​បណ្តេញ​មន្ត្រី​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ថា​តើ​ស្របតាម​«​ច្បាប់ ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៉ី​វិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែរឬទេ​។​

​ការសម្រេច​ដាក់ទណ្ឌកម្ម​រដ្ឋបាល​ដែល​មន្ត្រីរាជកា​រណាម នាក់​រំលោភ​លើ​បម្រាម​នៃ​មាត្រា​៣៥ ត្រូវអនុវត្ត​តាម​នីតិ​វិធី ដូច​មានចែង​ក្នុង​មាត្រា​៣៩ និង មាត្រា​៤០ នៃ «​ច្បាប់ ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៉ី​វិល​»​។ យោងតាម​ច្បាប់​នេះ មានទណ្ឌ​កម្ម​រដ្ឋបាល​មួយចំនួន​ត្រូវអនុវត្ត​ជាមុនសិន ទើប​ឈានដល់​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ វៀរលែងតែ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។​

​ការតែងតាំង ការ​តម្លើង​ថ្នាក់ ការផ្លាស់ប្តូរ ការដាក់​ក្រៅ​តំណែង ឬ​ការដាក់ឱ្យ​នៅក្រៅ​ក្របខ័ណ្ឌ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ​ប្រកាស​។ ការបញ្ឈប់​ឱ្យធ្វើ​ការ​ដោយ​បង្ខំ ការដាក់ឱ្យ​ចូលនិវត្តន៍​មុន​កំណត់ និង​ការហូតងារ​នៃ​អ្នករាជការ​ក្របខ័ណ្ឌ​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ​ប្រកាស ស្របតាម​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​អ្នករាជការ​នេះ (​មាត្រា​៥)៕


អត្ថបទដែលជាប់ទាក់ទង