ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក នាំយកថវិកានិងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅបឹងសាឡាងជាលើកទី២

45

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ បាន នាំយកអំណោយ ជាថវិកាចំនួន១០លានរៀលនិងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន គ្រួសារសពលោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាពដោយជំងឺកូវីដ១៩។

   លោកឯក ឃុនដឿន ក្នុងឱកាសនោះបានថ្លែងការអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានចាត់តំណាងមកចូលរួមរំលែកទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ១០លានរៀល ជូនដល់គ្រួសារសពលោក គឹម ឃីស៊ុនដែលបានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩

  លោកឯក ឃុនដឿន បានណែនាំអោយក្រុមគ្រួសារសព កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ និងឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ  ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាលរស់នៅធម្មតាតាមបែបគន្លងថ្មីនិង៣កុំ ៣ការពារ ២ចូលរួម ៣ការពារ គឺ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ៣កុំ គឺ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា  ២ចូលរួម គឺ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

  លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន រស់នៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបានទទួលមរណភាពដោយជំងឺកូវីដ១៩ កាលពីល្ងាចម្សិលម៉ិញ។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា មានបុរសជនជាតិខ្មែរ ឈ្មោះគឹម ឃីសាន់ (Koem khisun) អាយុ៤៦ឆ្នាំ ពិតជាបានស្លាប់ដោយជំងឺកូវីដ១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ។

   បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃ១០ខែមីនាឆ្នា២០២១។គាត់មានអាការរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ហើយបានស្លាប់នៅម៉ោង ៣និង៣០ នាទីល្ងាចថ្ងៃទី ១៩ ខែមីនានេះ ដោយខ្សោយសួតខ្លាំង ដដែលបណ្តាលមកពីជំងឺកូវីដ១៩វាយលុក។

    នេះគឺជាករណីស្លាប់ទី៣ ហើយបន្ទាប់ពីករណីទី២ ជាម្តាយរបស់តារាចំរៀងវីដាណែតដែលបានស្លាប់នៅម៉ោង១១និង៤៥ នាទីព្រឹកនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី៕

 

អត្ថបទដែលជាប់ទាក់ទង