ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បើក​អេស្កាវ៉ាទ័រ​ស្ទូច​លូប៉ះខ្សែភ្លើង ឆក់ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល

39

 

​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត បាន​រងរបួស​ស្រាល ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​សៅរ៍​ទី​២០ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​៣៥១ ស្ថិតនៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ សៀម ផាន់​ណា អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។ ចំណែកឯ​អ្នក​រង​បួស​ឈ្មោះ ឡា​ត់ រៀន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ប្ដី​របស់គាត់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​ដាក់លូ​មួយកន្លែង ហើយ​ក្មួយប្រុស​របស់គាត់​ក៏ បាន​បើក​អេស្កាវ៉ាទ័រ​ស្ទូច​លូ ដើម្បី​ដាក់​ទៅខាង​ក្នុង​ប្រឡាយ​ត​ភ្ជាប់​គ្នា ខណៈ​ភ្លាមៗ​នោះដែរ ស្រាប់តែ​លើក​ប្រមោយ​គ្រឿងចក្រ​ឡើង​ទៅលើ បាន​ទាក់​នឹង​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ស្រូប​ឆក់​តែម្តងទៅ​។ ហើយ​ភ្លាមៗ​នោះដែរ ប្ដី​របស់គាត់​កំពុងតែ​កាយកប់​លូ​នៅក្បែរ​គ្នា ក្រឡេក​ទៅ​ក៏បាន​ឃើញ​ក្មួយ​កំពុងតែ​ខ្សែភ្លើង​ឆក់​បែបនេះ ក៏​នាំគ្នា​ស្រែក​ឆោឡោ​ហៅ​ឲ្យ​គេ​ជួយ​ហើយ​ស្ទុះ​ទៅ​ជួយ​ក្មួយ​ឆក់​ទាំង​២​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ចំណែកឯ ក្មួយ​របស់គាត់​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ក៏បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅ​។ រីឯ ប្ដី​របស់គាត់​វិញ​គ្រាន់តែ​រងរបួស​ធ្ងន់​តែប៉ុណ្ណោះ​៕

អត្ថបទដែលជាប់ទាក់ទង