ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ផ្តល់ គ្រឿង​ឩ​ប​ភោគ បរិភោគ ជូន​កងកម្លាំង តាម​ទីបញ្ជាការ​ស្រាល និង គោលដៅ​យាម​ច​ត្តា​ឡី​ស័ក ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង ៧

70

 

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ៨​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១​នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ អញ្ជើញ​ចុះ​ពិនិត្យមើល​តាម​គោលដៅ​ច​ត្តា​ឡី​ស័ក និង​ផ្តល់​គ្រឿង ឧបភោគ បរិភោគ ផ្តល់ជូន​គោលដៅ​ច​ត្តា​ឡី​ស័ក ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៧ ។​

​នា​ឳ​កាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​ថ្លែង​អំ​អគុណ និង​កោតសរសើរ​ខ្ពស់​ចំពោះ​ការលះបង់ និង​កិច្ចខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការ​ការពារ​បង​ប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កំពុង​សម្រាក​ព្យាបាល ក៍​ដូចជា​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ មិន​ថា​យប់ ឬ​ថ្ងៃ ភ្លៀង ឬ​ក្តៅ នោះទេ បងប្អូន​កងកម្លាំង​ទាំង​២​ប្រភេទ តែងតែ​នៅមុខ​គេ​ជានិច្ច ។ ហើយ លោក​អភិបាលរង ក៍បាន​ពាំនាំ​នូវ​មក​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ ពី​សំណាក់​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​រួមទាំង​ថ្នាក់ដឹកនាំ​ខណ្ឌ​ផងដែរ ក្នុងការ​លើកទឹកចិត្ត​កងកម្លាំង ទាំង​២​ប្រភេទ ក្នុងការ​ខិតខំ​រក្សា​ការពារ តាម​ទីកន្លែង មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ធានា​សុវត្ថិភាព​ជូន​បងប្អូន​ដែរ​កំពង់​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល ។ ទន្ទឹមនឹងនេះ លោក​អភិបាលរង ខណ្ឌមានជ័យ បាន​ជម្រាប​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី​នៃ ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៍​ដូចជា​ទូទាំង​សកលលោក ព្រមទាំង​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ក៌​ដូចជា​កងកម្លាំងប្រដាប់អាវុធ​ទាំង​២​ប្រភេទ ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី សុខភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង រក្សា​អនាម័យ ជាពិសេស​អនុវត្តតាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​វិធានការ ៣​ការពារ និង ៣​កុំ ក៍​ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ និង បង្ការ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​កើតមាន​នៅ​សហគមន៍ ។​

​បន្ទាប់មក លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ក៍​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​មូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើ​គ្មាន​ការចាំបាច់​ទេ សូមកុំ​ចេញ​ក្រៅ​ផ្ទះ​អោយសោះ​ដើម្បី ជៀសវាង ការរីក​រាលដាល​ឆ្លង​កី​វីដ​-១៩ ក៌​ដូចជា​បញ្ចប់ ព្រឹត្តិការណ៍ ២០​កុ​ម្ភះ​ខាងមុខនេះ​ផងដែរ ។​

​ក្នុងនោះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ក៍បាន​ផ្តល់នូវ​គ្រឿង ឧបភោគ បរិភោគ ដល់​កម្លាំង​បញ្ជាការ​ស្រាល នូវ មី​កំប៉ុង ទឹក​បា​កាស ទឹក​សុទ្ធ រួមទាំង​គោលដៅ រួមមាន ទឹក​សុទ្ធ ៥​កេះ មី​កំប៉ុង ៥​យ៉ួ​រ បា​កាស ១​កេះ និង ជែ​ល​លាងដៃ 5​ដប ផងដែរ ។​

អត្ថបទដែលជាប់ទាក់ទង