សម្ដេចតេជោ សែន ចេញសារាចរណែនាំ អនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ តែត្រូវអនុវត្តវិធានការសុខាភិបាល ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕