លោកឌួង ឆាយ បួសលាងបាបកម្ម
ភ្នំពេញ ៖ លោកឌួង ឆាយ នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១បានសម្រេចសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ។
កម្ពុជាផេកហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃនេះលោកឌួង ឆាយបានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបាទបានបួសសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មឲ្យខ្ញុំ”។
សូមបញ្ជាក់ថាជម្រើសចុងក្រោយរបស់លោកឌួង ឆាយ គឺមានតែផ្លូវលោកផ្លូវធម៌តែប៉ុណ្ណោះដើម្បីរម្ងាប់ចិត្ត។
សូមបញ្ជាក់ថា លោកឌួង ឆាយ ត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដកតំណែងងារជាឧកញ៉ា ក្រោយពេលលោកមានទំនាស់ជាមួយប្រពន្ធរហូតដល់លែងលះគ្នានិងប្រើអំពើហិង្សាលើប្រពន្ធយ៉ាងធ្ងន់ធ្ងរ៕