ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ បុក​រថយន្ត​ ចត​នៅ​ចិញ្ចើមផ្លូវ​ពីក្រោយ ​ផុង​លលាដ៍​ស្លាប់​

45

 

​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូត​ ​ជ្រុល​ទៅបុក​រថយន្ត​​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ផុង​លលាដ៍​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែកឯ​ម្ចាស់​រថយន្ត​បើកទ្វារ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៦ និង​៥០ នាទី​យប់​ថ្ងៃអាទិត្យ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១០៤ ក្នុងភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ ខែម ដា​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ សេរីភាព មាន​ទីលំនៅ​ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ ព្រះសីហនុ 3-A 7802 ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​១០៤ ខណៈពេល​ម្ចាស់​បាន​ចូលទៅ​លេង​ផ្ទះ​មិត្តភក្តិ ស្រាប់តែ​មួយសន្ទុះ​ក្រោយ​ម​ក៏មាន​ម៉ូតូ​ម៉ាក​ឃ្លិ​ក​មួយគ្រឿង​ទៀត ពណ៌​ឈាមជ្រូក​ពាក់​ផ្លាកលេខ កណ្តាល 1-AA 9158 ជិះ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ធន់​ធំ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​នៅក្រោយ​រថយន្ត​ផុង​លលាដ៍​ស្លាប់​ភ្លាមៗ ចំណែកឯ​ម៉ូតូ​ជនរងគ្រោះ​វិញ​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​សមត្ថកិច្ច​​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ ៕

អត្ថបទដែលជាប់ទាក់ទង