ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន២ប្រគល់ម៉ាសជូន រដ្ឋបាលរាជធានីភ្នំពេញ ចំនួន៣០ម៉ឺនបន្ទៈដើម្បីរួមចំណែក បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

56

ភ្នំពេញ៖ ម៉ាសចំនួន៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មីក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

   ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

   លោកកើត ឆែ បានមានប្រសាសន៍លើឡើងថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញពិតជាត្រូវការម៉ាសជាច្រើនដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបានម៉ាសចំនួន៣០ម៉ឺនម៉ាសនេះ ពិតជាអាចកាត់បន្ថយបាននូវការខ្វះខាតមួយចំនួនផងដែរ

   ក្នុងឱកាសនោះ លោកកើត ឆែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

  គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣នាក់ទៀត និងជាសះស្បើយ ១៧នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៧១នាក់(ភ្នំពេញចំនួន២៨នាក់ ខេត្តព្រះសីហនុ ៣២នាក់ កំពង់ធំ ៥នាក់ កណ្ដាល ៣នាក់ សៀមរាប ១នាក់ ព្រៃវែង ១នាក់ និងខេត្តកែប ចំនួន១នាក់)អ្នកដំណើរពីបរទេស ០២នាក់

  គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១  មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន៩៦៧ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨១នាក់និងមាន អ្នកស្លាប់ចំនួន ០៣ នាក់៕

 

អត្ថបទដែលជាប់ទាក់ទង