ថ្ងៃទី២១ ខែមីនាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣នាក់ និងអ្នកជាសះស្បើយចំនួន ១៧នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ម៉ោង ១០និង០០ ព្រឹក ថ្ងៃទី ២២ មីនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣នាក់ (ឆ្លងសហគមន៍ ៧១នាក់ និង នាំចូល ២នាក់) និងមានជាសះស្បើយ ១៧នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៧៥៣នាក់ ចំនួនសំរាកពេទ្យ ៧៨១នាក់ និងចំនួនជាសះស្បើយសរុបកើន ៩៦៧នាក់ និង សរុបស្លាប់ ៣នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។៕