ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត អាយុ​៧៥​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី

46

 

​ភ្នំពេញ ៖ អ្នក​កើត​ជំងឺ​កូ​វីដ​១៩ វ័យ​៧៥​ឆ្នាំ​ម្នាក់ទៀត បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​តាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹងថា បុរស​រូបនេះ មាន​លំនៅឋាន​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បើតាម​ប្រភព​បាន​បញ្ជាក់ថា បុរស​រូបនេះ​ត្រូវបាន​រកឃើញថា កើត​ជំងឺ​កូ​វីដ​១៩ កាលពី​យប់មិញ​នេះ​។​

​បុរស​ជា​អ្នកជំងឺ​បាន​រលាក​សួត​ធ្ងន់ធ្ងរ បណ្តាលឱ្យ​ជំងឺ​ធ្វើទុក្ខ​ធ្ងន់​។ ក្រោយពេល​ឃើញ​សភាព​បែបនេះ ក្រុមគ្រូពេទ្យ​បាន​យក​ចូល​បន្ទប់​សង្គ្រោះ និង​ជួយសង្គ្រោះ​រយៈពេល​ប្រមាណ​១០​ម៉ោង​។ តែ​ជា​អកុសល​មិន​អាចជួយ​សង្គ្រោះបាន និង​ទទួលមរណភាព​នា​ព្រឹក​នេះ​តែម្តង​។​

​អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​ស្លាប់​នេះ ជា​វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​កុមារ​បាន​ចូលនិវត្តន៍​។​

​ក្រសួងសុខាភិបាល នឹង​ចេញ​សេចក្តីជូនដំណឹង​អំពី​ករណី​ស្លាប់​នេះ​នៅពេល​បន្ទាប់​។​

​សូមបញ្ជាក់ថា រហូតដល់​មកដល់ពេលនេះ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត បូក​រួមទាំង​អ្នកជំងឺ ដែល​ស្លាប់​នា​ព្រឹក​នេះ​ផង​។​

* ទី​១៖ បុរស​ជនជាតិខ្មែរ អាយុ​៥០​ឆ្នាំ ឡៅ សុ​វណ្ណា បាន​ស្លាប់​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១
* ទី​២៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ងឿ​ន សុថា​នី អាយុ​៦២​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ (​ភរិយា លោក ហួរ ឡា​វី​)
* ទី​៣៖ បុរស​ជនជាតិខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។​
* ទី​៤៖ បុរស​ជនជាតិខ្មែរ អាយុ​៧៥​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១៕​

អត្ថបទដែលជាប់ទាក់ទង