ពហុកីឡដ្ឋានមរតកតេជោ នឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២១នេះ
ភ្នំពេញ៖ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់យ៉ាងយូរបំផុតនៅចុងខែឧសភាឆ្នាំនេះ ។នេះបើតាមការអះអាងពី
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគនៈកម្មាធិការជាតិរៀបចំស៊ីហ្កេមឆ្នាំ២០២៣ ។
ឯកឧត្តមបញ្ជាក់ថាកៅអីសម្រាប់អង្គុយទស្សនាដែលមានចំនួនជា៥០.០០០កៅអីនោះពេលនេះបំពាក់បានចំនួន១២.០០០កៅអី
ហើយគឺនៅសល់តែជាង៤០.០០០កៅអីទៀតតែប៉ុណ្ណោះ ។មួយថ្ងៃៗសមត្ថភាពក្នុងការបំពាក់កៅអៅអាចធ្វើបានចាប់ពី៨០០ទៅជាង៨០០
កៅអី ។ខាងភាគីចិនបានអះអាងថាការបំពាក់កៅអីនេះនឹងបញ្ចប់នៅអម្លុងខែមេសាឆ្នាំនេះ ។
បើតាមការឲ្យដឹងបន្ថែមនោះថាស្មៅក្នុងទីលានបាល់ទាត់ក៏បានដាំរួចរាល់អស់ហើយដែរ ជាមួយនេះស្មៅក៏ចាប់ផ្ដើមដុះដោយ
ពណ៌ខៀវនៅតាមកន្លែងខ្លះៗហើយ ។អ្វីដែលនៅសេសសល់នោះគឺការបំពាក់ទីលានសម្រាប់រត់អត្តពលកម្មតែការងារនេះក៏នឹងបញ្ចប់ឲ្យ
បានឆាប់ៗដែរ ។
ពេលនេះភាគីចិនកំពុងតែបង្កើនការតុបតែងដើម្បីបញ្ចប់ឲ្យបានសព្វគ្រប់នាពេលឆាប់ៗនេះ ។ក្នុងខណៈដែលជម្ងឺកូវីដ ១៩កំពុង
តែបន្តរាតត្បាតនោះទាំងវិស្វករចិន និង កម្មករខ្មែរបានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលគឺមិនអនិញ្ញាតឲ្យចាញទៅខាងក្រៅ ហើយបើចេញទៅខាងក្រៅមិនអនុញ្ញាតឲ្យចូលមកក្នុងការដ្ឋានវិញនោះទេ ។
ពហុកីឡដ្ឋានដ៍ធំមួយនេះកំពុងតែសាងសង់ដោយក្រុមហ៊ុនចិនChina State Canstruction Engineering Corporation លើផ្ទៃដីជាង៩៤
ហិកតារក្នុងសង្កាត់ព្រែកតាសេកខ័ណ្ឌឬស្សីកែវក្រោមជំនួយដវិកាឥតសំណងរបស់ចិនចំនួន១៦០លានដុល្លារ ។
ពហុកីឡដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពីអម្លុងខែមេសាឆ្នាំ២០១៧ក្រោយបញ្ចប់ការសាងសង់ពហុកីឡដ្ឋាននេះមានសមត្ថភាពផ្ទុកអ្នកអង្គុយទស្សនាបានចំនួនជាង៦០.០០០នាក់ហើទីនេះក៏ជាកន្លែងសម្រាប់ការប្រកួត និងប្រារព្ធពិធីបើក និង បិទការប្រកួតកីឡា
ស៊ីហ្គេមលើកទី៣២ឆ្នាំ៣០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។
នៅទីនោះក៏មានរៀបចំជាភូមិកីឡា ឬ បូរីកីឡាដែលជាកន្លែងស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីក្នុងអម្លុងនៃការប្រកួតកី
ឡាស៊ីហ្គេមឆ្នាំ២០២៣ទៀតផង ។គម្រោងនៃការសាងសង់ភូមិកីឡាគឺជាការសហការគ្នាជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះថាWorld Bridge
Sports Village ដែលជាក្រុមហុនមានបទពិសោធន៍ក្នុងការកសាងអគារខ្ពស់ៗនៅរាជធានីភ្នំពេញ។
ភូមិកីឡានេះគឺត្រូវមានសោភ័ណភាព និង រចនាបទគោរពតាមនិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោដោយត្រូវសាងសង់លើ
ផ្ទៃដីទំហំប្រមាណ៨ហិកតារនៅផ្នែកខាងក្រោយពហុកីឡដ្ឋានមរតកតេជោ ។ភូមិកីឡាគឺជាកន្លែងស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនី
ក្នុងអម្លុងស៊ីហ្គេមដែលអាចរក្សាបាននូវសុវត្ថិភាពនិងការគ្រប់គ្រងជាដើម ។
ភូមិកីឡានេះមានអគារស្នាក់នៅ វីឡាមួយចំនួនសម្រាប់មន្ត្រី អាជ្ញាកណ្ដាលចៅក្រមដោយមានបន្ទប់ស្នាក់នៅជាង១.៧០០បន្ទប់
ដែលក្នុងនោះបន្ទប់ខ្លះមានគ្រែ១ ដល់គ្រែ៥ដែលមានបំពាក់នូវសម្ភារៈដើម្បីផ្ដល់នូវផាសុកភាពដល់កីឡាករ កីឡាការិនី ។
ក្នុងភូមិកីឡានេះរៀបចំឲ្យមានសារៈមន្ទីរតាំងវត្ថុអនុស្សាវរីយ៍ទាំងឡាយក្នុងសារៈមន្ទីរស៊ីហ្គេមនិងសម្រាប់ការស្រាវជ្រាវរបស់
សិស្ស និស្សិទាងឡាយក៏ដូចជាអ្នកជំនាន់ក្រោយដែលចង់ស្រាវជ្រាវពីស៊ីហ្កេម ។
ភូមិកីឡានេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ហើយស៊ីហ្គេមឆ្នាំ២០២៣នឹងអាចមានអត្តពលិកស្ុនាក់នៅចំនួន៧.០០០
នាក់រួមជាមួយមន្ត្រី គ្រូបង្វឹក ប្រតិភូប្រមាណ៣.០០០នាក់ទៀត ។ស៊ីហ្គេមលើកទី៣២នឹងធ្វើចន្លៅពីថ្ងៃទី៥ដល់១៦ឧសភាឆ្នាំ២០២៣ ៕