ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញ​ស្ត្រី​ម្នាក់ ដេកស្លាប់ នៅក្នុង​បន្ទប់​

55

 

​កណ្ដាល​៖​សមត្ថកិច្ច​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​មិនា​នេះ​ថា​ដោយ​ស្ដីពី​ករណី : មនុស្ស​ដេកស្លាប់​កើតហេតុ​នា​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០២១​នៅ​ចំណុច ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ។​
ជនរងគ្រោះ​ឈ្មោះ ចក់ កុក ភេទ​ស្រី អាយុ​៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ស្រុកកំណើត​នៅ​ភូមិ​សូ​ភី​កណ្តាល ឃុំ​សូ​ភី ស្រុក​អូជ្រៅ ខេត្ត​បន្ទ​យ​មានជ័យ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។​
តាម​ការបំភ្លឺ របស់​ឈ្មោះ​ហេង ផល្លា ភេទ​ប្រុស អាយុ​៤២​ឆ្នាំមាន​ស្រុក​កំ​ណេ​ី​ត​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​ត្រូវជា​ប្តី​របស់​ជនរងគ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​គាត់​មាន​ជំងឺ​រាំ​រៃ​ជា​យូ​មក​ហេ​ី​យ​ដូចជា​ជំងឺ​ក្រពះ ពោះវៀន បេះដូង ។​
ក្រោយ​ទទួលបាន​ពត៍​មាន​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ជ័​យ​ស្រុក​កៀនស្វាយ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​កំពង់ស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការ​ពិនិត្យ​លើ​សព​ជន​គ្រោះ​។​
ក្រោយពី​ក្រុមការងារ​ពិនិត្យ​រួច ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​(​ជំងឺ​ប្រចាំកាយ​)​។​
សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​៕​

អត្ថបទដែលជាប់ទាក់ទង