ក្មេងទំនើង២ក្រុមចំនួន១៣នាក់ ផឹកស៊ីក្បែរគ្នា ហើយនិយាយលែបខាយឌឺដងដាក់គ្នារឿងមិត្តស្រី បង្កជាហិង្សាដេញវាយគ្នា
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្មេងទំនើង២ក្រុមផឹកស៊ីក្បែរគ្នា ហើយនិយាយលែបខាយដាក់គ្នារឿងមិត្តស្រីបង្កជាហិង្សាដេញវាយគ្នាត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបានចំនួន១៣នាក់ នៅចំណុចខាងលិចរណ្តៅតាកៅស្ថិត ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រុមក្មេងទំនើងដែលដេញវាយគ្នាទៅវិញទៅមកនេះមានចំនួន១៣នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានរួមមាន ៖
ទី១-ឈ្មោះ ផយ ថាន់ណាក់ ភេទប្រុស អាយុ២១ឆ្នាំ (ហិង្សាដោយចេតនា)
ទី២-ឈ្មោះ នី សុភក្រ័ ភេទប្រុស អាយុ២៨ឆ្នាំ (ហិង្សាដោយចេតនា)
ទី៣-ឈ្មោះ យ៉េន វ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ (ហិង្សាដោយចេតនា)
ទី៤-ឈ្មោះ ភេទ ភារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ (ហិង្សាដោយចេតនា)
ទី៥-ឈ្មោះ លន់ សុខឡា ភេទប្រុសអាយុ២០ឆ្នាំ (ហិង្សាដោយចេតនា)
ទី៦-ឈ្មោះដេត ដារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ (ហិង្សាដោយចេតនា)
ទី៧-ឈ្មោះ ចាប សំអឿន ភេទប្រុស អាយុ២២ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)
ទី៨-ឈ្មោះ ចាប សុខអេង ភេទប្រុស អាយុ២១ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)
ទី៩-ឈ្មោះ យ៉េន វាំង ភេទប្រុសអាយុ១៧ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)
ទី១០-ឈ្មោះ ជាន ឆារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)
ទី១១-ឈ្មោះ ឌឹម សុខចន ភេទប្រុស អាយុ២៨ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)
ទី១២-ឈ្មោះ អាន ប៊ុនឡាំង ភេទប្រុសអាយុ១៧ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)
ទី១៣-ឈ្មោះ ទុង ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ (សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា) មុខរបរជនសង្ស័យទាំង១៣នាក់ ធ្វើជាតៃកុង AX និងស្នាក់នៅកន្លែងរណ្តៅដីតាកៅ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកភាគីខាងជាងម៉ាស៊ីនត្រជាក់ទាំង៤នាក់ មិនស្គាល់ឈ្មោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នឹងប្រជាការពារឃាត់យកទៅសួរនាំ។
តាមប្រភពព័ត៌មានពីភាគីម្ខាង ជាជាងជួសជុលម៉ាស៊ីនត្រជាក់បាននិយាយប្រាប់ថា៖ នៅមុន ពេលកើតហេតុកូនជាងរបស់គាត់មានគ្នា៤នាក់បានចេញពីកន្លែងធ្វើការនាំគ្នាទៅផឹកស៊ីនៅ
កន្លែងរណ្ដៅដីកើតហេតុខាងលើ ចំណែកមួយក្រុម ទៀតមានគ្នាប្រមាណ១០នាក់ មានស្រីមានប្រុសបាននៅអង្គុយផឹកក្បែរគ្នានោះដែរ ខណៈកំពុងផឹកស៊ីស្រាប់តែកូនជាង របស់គាត់ម្នាក់ក្នុងចំណោម៤នាក់បានដើរទៅបត់ជើងតូចហើយបានជួបជាមួយមិត្តភក្តិស្រីរបស់ភាគីម្ខាងទៀតទៅបត់ជើងដែរក៏បាននិយាយលែបខាយពាក្យសម្តីធ្វើឲ្យភាគីម្ខាងទៀតបាននាំគ្នាវាយទៅលើកូនជាងរបស់គាត់រងរបួសធ្ងន់ ទោះបីជាហៅមិត្តភក្ដិឲ្យជួយក៏ដោយ។
ក្មេងទំនើងទាំង២ក្រុមនេះ ត្រូវបានសមត្ថកិច្ចឲ្យអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះមុខសមត្តកិច្ច ហើយឲ្យត្រឡប់ទៅវិញទាំងអស់ហើយ ៕