ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តសំណេះសំណាល និងចែកអំណោយ ដល់បងប្អូនដែលត្រូវបញ្ចប់ ការធ្វើចត្តាឡីស័កនៅស្រុកល្វាឯម

69

 

កណ្ដាល៖នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកល្វាឯម និងក្រុមការងារបានធ្វើពិធីសំណេះសំណាល និងចែកអំណោយដល់អ្នកដែលត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុង ចំនួន ៥៦នាក់ ក្រោយពីទទួលបានលទ្ធផលសំណាក អវិជ្ជមាន កូវីដ-១៩។
អំណោយចែកជូន ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ និងថវិកា ១០០.០០០រៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង