ជនជាតិចិន៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ១៩ នៅបុរីប៉េងហួតគំរោងទី១០ ភូមិបឹងឈូក
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី ២៣ ខែ មិនាឆ្នាំ ២០២១ នេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះមកយកសំណាកលើកទី០១ ជនជាតិ ចិនចំនួន០៤នាក់ ស្រី០១នាក់ ដែលសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។
នៅចំនុចផ្ទះលេខ១៣ ផ្លូវE ០២ គំរោងទី ១០ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
ចំពោះទីតាំងខាងលើត្រូវបានក្រុមគ្រូពេទ្យឲ្យធ្វើ ចត្តាឡីស័កនៅផ្ទះ រង់ចាំលទ្ធផលធ្វើតេស្ត៕ដោយសុវណ្ណភូមិ