ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុងកម្ពុជាបង្ហាញ ក្រុមអត្តពលិក ចូលរួមកីឡា SEA GAMES 2021នៅវៀតណាម

87

 

ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបង្ហាញវត្តមានកីឡាករ កីឡាការិនីជាក្រុមជម្រើសជាតិ២០២១និងជាក្រុមអត្តពលិកចំនួន
១៦រូបដែលត្រូវចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នាខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយប្រទេសវៀតណាម និងត្រៀមចូលហ្វឹកហាត់ក្រុមជម្រើសជាតិពង្រឹងសមត្ថភាពបន្ថែមទៀត។
អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាលោក ងិន សុខបញ្ញា បានប្រាប់ឲ្យដឹងថា នេះជាបញ្ជីឈ្មោះក្រុមជម្រើសជាតិ និងជាក្រុមត្រូវចេញចូលរួមការប្រកួត SEA Games ឆ្នាំ២០២១ មាន១៤នាក់ និង២នាក់ទៀត ហាត់នៅសៀមរាប រួមមានបុរសចំនួន ៩នាក់ដូចជាកីឡាករ កាំង ធឿន កីឡាករនាង ពេជ្រពិសិដ្ឋ កីឡាករ ថៃ ធុច កីឡាករ អ៊ួង លីម៉េង កីឡាករ មាស តាន កីឡាករ ផុន សៀងហៃ កីឡាករ ណាង ណៃ កីឡាករ ចេង សុវណ្ណបញ្ញាសិទ្ធ និងកីឡាករ ទូច លុច
លោកបានបន្តថា ចំណែកនារីមានចំនួន៥នាក់៖កីឡាការិនី ហ៊ោ ធីតា កីឡាការិនី អ៊ួន ច័ន្ទភត្ត្រា កីឡាការិនី ថន សុម៉ាវត្តី កីឡាការិនី ផល ស្រីភួង និងកីឡាការិនី ទូច រក្សា ចំពោះកីឡាករចំនួន២នាក់ ទៅហ្វឹកហាត់នៅសៀមរាប កីឡាករ សុខ សំណាង និងកីឡាករ កែវ សុវណ្ណដារ៉ា ព្រមទំាងក្រុមម្រុង ចំនួន ១០នាក់។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាមនៅមាន៤វិញ្ញាសាគឺ វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាបុរស-នារី ហែលទឹក១៥០០ម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ រីឯវិញ្ញសាឌូអាត្លុងបុរស-នារី រត់១០គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។
ដោយឡែកកីឡាករ នាង ពេជ្រពិសិដ្ឋ កីឡាករ ថៃ ធុច កីឡាករ អ៊ួង លីម៉េង កីឡាករ ណាង ណៃ កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ កីឡាករ ទូច ឡុច កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ថន សុម៉ាវត្តី និងកីឡាការិនី ផល ស្រីភួង ប្រកួតលើកវិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិ។ កីឡាករ កាង ធឿន កីឡាករ មាស តាន កីឡាការិនី អ៊ួន ច័ន្ទភក្ត្រា និង កីឡាការិនី ទូច រក្សាប្រកួតលើកវិញ្ញាសាឌូអាត្លុង៕

អត្ថបទដែលជាប់ទាក់ទង