ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករនិងប្រជាពលរដ្ឋ ចេញចូលផ្សារច្បារអំពៅ យល់ដឹងច្រើន ជុំវិញការបង្ការទប់ស្កាត់ជំងឺ-១៩ ខណៈគណៈកម្មការផ្សារ បាននិងកំពុងជម្រុញអោយអនុវត្តអនុវត្ត៣កុំនិង៣ការពារ

73

ភ្នំពេញ៖ អាជីវករនិងប្រជាពលរដ្ឋដែលចេញចូលដើម្បីទិញឥវ៉ាន់ បន្លែ ត្រីសាច់ គ្រឿងហូបចុក និងសម្ភារៈប្រើប្រាស់នៅផ្សារច្បារអំពៅមានការយល់ដឹងច្រើនជុំវិញការបង្ការទប់ស្កាត់ជំងឺ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះដោយបងប្អូនប្រជាពលរដ្ឋនិងអាជីវកស្ទើរតែមួយរយភាគរយទៅហើយ ដែលបានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

   លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ក្នុងសកម្មភាពចុះផ្សព្វផ្សាយ ណែនាំ និងចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងផ្សារច្បារអំពៅ នាព្រឹកថ្ងៃទី២៤មិនានេះ បានមានប្រសាសន៍លើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់អាជីវករនៅក្នុងផ្សារច្បារអំពៅ បានថយចុះប្រមាណជា២០ទៅ៣០ភាគរយ ចំណែកអតិថិជនដែលចេញ ចូលផ្សារក៏បានថយចុះប្រមាណជា៦០ទៅ៧០ភាគរយផងដែរ។ ការថយចុះនៃអតិថិជននេះ លោកគួច ចំណានបានបញ្ជាក់ថា ដោយសារតែបងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើន ជុំវិញការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដោយមិនចេញចូលផ្សាររហេតរហូតដូចមុន។

មានន័យថា បើពួកគាត់មានការចាំបាច់ ទើបពួកគាត់មកទិញឥវ៉ាន់ បើមិនចាំបាច់ ពួកគាត់មិនមកផ្សារនោះទេ ។ដោយឡែក ចំពោះវិធាននៃការ ការពារទប់ស្កាត់ជំងឺកូវីដ១៩ ទាំងប្រជាពលរដ្ឋ និងអាជីវករ អនុវត្តបានយ៉ាងល្អទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ពោលគឺ ប្រជាពលរដ្ឋសឹងតែមួយរយភាគរយទៅហើយ បានពាក់ម៉ាស បាញ់អាកុល វាស់កំដៅនិងរក្សាគម្លាតសុវត្ថិភាព។

   លោកបញ្ជាក់ថា បើទោះបីបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើនជុំវិញបញ្ហានេះក៏ដោយ ក៏

គណៈកម្មការផ្សារនៅតែបន្តការផ្សព្វផ្សាយការណែនាំ ការបាញ់អាកុល ការវាស់កំដៅ និងការបំពាក់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រកសំខាន់ៗផងដែរ

  បើតាមការបញ្ជាក់ពីលោក សាន ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅវិញបានបញ្ជាក់អោយដឹងនៅពេលចុះផ្សព្វផ្សាយ ណែនាំ និងចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងផ្សារនៅព្រឹកថ្ងៃទី២៤មិនានេះដែរថា សម្រាប់ផ្សារបន្លែច្បារអំពៅ អាជីវករនិងប្រជាពលរដ្ឋចេញ ចូលផ្សារមិនសូវជាមានការថមថយប៉ុន្មាននោះទេក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដោយសារតែបន្លែ ត្រីសាច់ គ្រឿងហូបចុកជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែក្រោយពីមានមនុស្សស្លាប់ ដោយជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករ មានការថយចុះប្រមាណជា ៣០ភាគរយ។

   លោកបញ្ជាក់ទៀតថា ជុំវិញការបង្ការទប់ស្កាត់ជំងឺ១៩នេះ គឺគណៈកម្មការផ្សារបានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងណែនាំឲ្យអាជីវករនិងប្រជាពលរដ្ឋ

ពាក់ម៉ាស បាញ់អាកុល វាស់កំដៅ និងបំពាក់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រកសំខាន់ៗផងដែរ ដោយចាប់ផ្ដើមអនុវត្តពីម៉ោង៦ ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ដោយសារតែ ផ្សារនេះ លក់តែមួយព្រឹកប៉ុណ្ណោះ៕

 

អត្ថបទដែលជាប់ទាក់ទង